នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រគល់ពានរង្វាន់ម្ចាស់ដល់ជ័យលាភីជើងឯកប្រណាំង MotoGP 2026 នៅទីលាន PETRONAS Sepang 

អន្តរជាតិ


កាលពីថ្ងៃទី១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអញ្ជើញទៅទស្សនាការប្រណាំងម៉ូតូជើងឯកពិភពលោក Malaysian Motorcycle Grand Prix (MotoGP) ឆ្នាំ២០២៦ នឹងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីជើងឯក នៅឯទីលានប្រណាំងអន្តរជាតិ  PETRONAS Sepang  (SIC) ប្រទេសម៉ាឡេសុី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលក្នុងការប្រណាំង MotoGP 2026 ឆ្នាំនេះ លោក Marc Marquez កីឡាករឆ្នើមវ័យក្មេង មកពីក្រុម Ducati Lenovo Team បានក្លាយជាម្ចាស់ជើងឯក តាមពីក្រោយដោយ កីឡាករ Pedro Acosta មកពីក្រុម Red Bull KTM Factory Racing ក្នុងចំណាត់ថ្នាក់លេខ២ និងកីឡាករ Alex Marquez មកពីក្រុម BK8 Gresini Racing MotoGP ជាប់ក្នុងចំណាត់ថ្នាក់លេខ៣។

ជុំវិញជ័យជម្នះនេះបានជួយឱ្យ លោក Marc Marquez ពង្រឹងតំណែងរបស់ខ្លួននៅកំពូលតារាងជើងឯកពិភពលោក MotoGP ឆ្នាំ២០២៦ ដោយមាន ៣៩៩ពិន្ទុ ដែលនាំមុខគូប្រជែងដ៏ប្រកៀកប្រកិតបំផុតរបស់លោក គីកីឡាករ Jorge Martin មកពីក្រុម Aprilia Racing ដាច់គ្នាត្រឹមចំនួន ៤៤ពិន្ទុប៉ុណ្ណោះ។ បច្ចុប្បន្ន លោក Martin មាន ៣៥៥ពិន្ទុ៕

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលំដាប់ពិភពលោក MotoGP 2026  នៅទីលានប្រណាំងអន្តរជាតិ  PETRONAS Sepang ទឹកដីប្រទេសម៉ាឡេស៊ីឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ ពីបងប្អូនម្ចាស់យានដ្ឋាន និងម្ចាស់ដេប៉ូប្រេង Petronas ជាង ២០រូប មកពីតាមបណ្ដារាជធានីខេត្តទូទាំប្រទេសកម្ពុជា ក្រោមការដឹកនាំរៀបចំដោយ ក្រុមហ៊ុន PIC GROUP ដែលជាក្រុមហ៊ុនខ្មែរ ទទួលសិទ្ធិលក់ និងចែកចាយ ប្រេងម៉ាសុីន Petronas Lubricant Cambodia គ្រប់ប្រភេទ។ 

គោលបំណងនៃការនាំដៃគូម្ចាស់ដេប៉ូប្រេង Petronas មកទីនេះ គឺដើម្បីផ្ដល់ឱកាសដល់បងប្អូនម្ចាស់ដេប៉ូដៃគូ របស់ ក្រុមហ៊ុន PIC GROUP នៅកម្ពុជា ទទួលបាននូវបទពិសោធន៍ថ្មី ជាពិសេសបានឃើញថា ប្រេងម៉ាសុីន Petronas គឺជាប្រេងម៉ាសុីនដែលមានគុណភាពស្តង់លំដាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងប្រើប្រាស់សឹងគ្រប់ការប្រកួតប្រណាំងម៉ូតូ និងរថយន្តលំដាប់ពិភពលោក។ ដូច្នេះ អតិថិជន អ្នកប្រើប្រាស់ប្រេងម៉ាសុីនម៉ូតូ Petronas ប្រេងរថយន្ត ឬប្រេង Petronas សម្រាប់គ្រឿងកសិកម្ម តូចធំគ្រប់ប្រភេទនៅកម្ពុជា អាចប្រើប្រាស់ប្រកបដោយទំនុកចិត្ត៕