មហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា លោក Mukesh Ambani ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាស៊ីផងនោះ បានចូលរួមជាមួយមហាសេដ្ឋីកំពូលលើលោក Elon Musk ក្នុងចំណោមអ្នកដែលបានកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេបំផុត។

យោងតាម Forbes បានរាយការណ៍កាលពីថ្ងៃទី៣ ខែវិច្ឆិកាថា ប្រធានក្រុមហ៊ុនខ្នាតយក្ស Reliance Industries រូបនេះ បានឃើញទ្រព្យសម្បត្តិរបស់លោក កើនឡើងចំនួន ៨ពាន់លានដុល្លារបន្ថែមទៀតថា ដែលធ្វើឲ្យបច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនដល់ ៨៨,៣ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ២២ លើលោក។
យ៉ាងណាមិញ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យលោក Ambani ស្ថិតនៅលំដាប់ទី២ បន្ទាប់ពីមហាសេដ្ឋី Elon Musk ដែលមានចំនួនទ្រព្យសម្បត្តិកើនឡើង ១០ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសរុបរបស់លោក ហក់ឡើងដល់ ៨៧៨,៥ពាន់លានដុល្លារ។
គួរជម្រាបជូនថា នៅក្នុងទ្វីបអាស៊ី លោក Ambani គឺជាបុគ្គលមានដាច់គេ ដោយវ៉ាដាច់លោក Zhang Yiming ស្ថាបនិក TikTok (មានទ្រព្យសម្បត្តិសរុប ៨៤ពាន់លានដុល្លារ), លោក Gautam Adani មានទ្រព្យសរុប ៧៩ពាន់លានដុល្លារ) និងលោក Tadashi Yanai ស្ថាបនិកក្រុមហ៊ុន Uniqlo មានទ្រព្យសរុប ៦៥ពាន់លានដុល្លារ៕

