លោក ត្រាំ លើកឡើងពីមូលហេតុមិនទាន់ជ្រើសតាំងអ្នកនាំពាក្យសេតវិមានថ្មី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា លោកមិនប្រញាប់ប្រញាល់តែងតាំងអ្នកនាំពាក្យសេតវិមានថ្មីនោះទេ ដោយយល់ថា លោកអាចបំពេញតួនាទីទំនាក់ទំនងជាមួយអ្នកសារព័ត៌មានបានយ៉ាងល្អដោយផ្ទាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសមួយនៅសេតវិមានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោក ត្រាំ បាននិយាយថា លោកមានបេក្ខជនសមស្របមួយចំនួនសម្រាប់តំណែងនេះ ប៉ុន្តែមិនទាន់មានភាពចាំបាច់ក្នុងការតែងតាំងនៅឡើយ។ លោកក៏បានបង្ហាញការកោតសរសើរលោកស្រី Anna Kelly អ្នកនាំពាក្យរងរបស់សេតវិមានថា កំពុងបំពេញការងារបានយ៉ាងល្អ និងអាចជាបេក្ខជនដ៏មានសក្តានុពលសម្រាប់តំណែងនេះផងដែរ។

យ៉ាងណាមិញ ការលើកឡើងនេះ បានកើតឡើងក្រោយលោកស្រី Katie Zacharia បានចាកចេញពីតំណែងអ្នកនាំពាក្យសេតវិមានវិញ បន្ទាប់ពីបំពេញការងារបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសរសើរអតីតអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយចាត់ទុកថា ជាបុគ្គលដែលពិបាករកអ្នកជំនួសបាន។

គួរបញ្ជាក់ថា លោក ត្រាំ បានលើកឡើងថា ការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានអនុញ្ញាតឱ្យលោកបង្ហាញទស្សនៈ និងជំហររបស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែកលើអ្នកនាំពាក្យ ហើយលោកក៏អាចទទួលខុសត្រូវដោយផ្ទាល់ចំពោះការលើកឡើងរបស់ខ្លួនផងដែរ៕​