ចង្វាក់ផលិតកម្មរោងចក្រនៅអាស៊ីក្នុងខែសីហា បានដាំក្បាលចុះខ្លាំង ដោយសារជំងឺកូវីដ-១៩

អន្តរជាតិ

នៅក្នុងខែសីហា សកម្មភាពរោងចក្រនៅអាស៊ីបានបាត់បង់សន្ទុះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលវាបានរំខានដល់ចង្វាក់ផ្គត់ផ្គង់នៅទូទាំងតំបន់។ បញ្ហានេះ បានបង្ករឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើភាពរាំងស្ទះក្នុងដំណើរផលិតកម្ម នឹងបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីតម្រូវការនៃការប្រើប្រាស់ធ្លាក់ចុះជាគំហុកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការស្ទង់មតិមួយកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ បង្ហាញថា សកម្មភាពផលិតកម្ម នៅខែសីហា បានថមថយចុះខ្លាំង ជាពិសេសនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដោយសារតែកង្វះបន្ទះឈីប និងការបិទរោងចក្រដែលបានបង្អាក់ដល់ដំណើរការផលិតកម្ម ដោយបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩។

មិនតែប៉ុណ្ណោះ ប្រភពព័ត៌មាន នៃសន្ទស្សន៍អ្នកគ្រប់គ្រងផ្នែកទិញ ផ្នែកផលិតទំនិញរបស់ Caixin/Markit ឬហៅកាត់ថា (PMI) បានឲ្យដឹងថា សកម្មភាពរោចក្រនៅអាស៊ី បានធ្លាក់ចុះមកត្រឹម ៤៩.២ ក្នុងខែសីហា ពី ៥០.៣  កាលពីខែកក្កដា។

យោងតាមទិន្នន័យចុងក្រោយរបស់សន្ទសន្សន៍អ្នកគ្រប់គ្រងផ្នែកទិញផលិតកម្ម (PMI) របស់ធនាគារ Jibun Back ជប៉ុន នៅខែសីហា បានបង្ហាញថា មានការធ្លាក់ចុះដល់ ៥២.៧ ពី ៥៣.០ កាលពីខែមុន មួយនឹងការបញ្ជាទំនិញនាំចេញ បានប្រកាសពីការធ្លាក់ចុះលើកដំបូង ចាប់តាំងពីខែមករាមក។

ដោយឡែកសម្រាប់សន្ទសន្សន៍អ្នកគ្រប់គ្រងផ្នែកទិញផលិតកម្ម (IMP) របស់ប្រទេសកូរ៉េខាងត្បូងឯណោះវិញ បានតក់សកម្គាល់ថា សម្រាប់ខែសីហា មានចំនួន ៥១.២ ដោយធ្លាក់ចុះពី ៥៣.០ ក្នុងខែកក្កដា ប៉ុន្តែស្ថិតនៅខាងលើកំរិត ៥០ ក្នុងរយៈពេល ១១ ខែជាប់ៗគ្នា។

សម្រាប់សន្ទសន្សន៍អ្នកគ្រប់គ្រងផ្នែកទិញផលិតកម្ម (IMP) របស់តៃវ៉ាន់វិញ បានបង្ហាញពីការធ្លាក់ចុះដល់ ៥៨.៥ ក្នុងខែសីហា ពី ៥៩.៧ ក្នុងខែកក្កដា ខណៈប្រទេសវៀតណាម សកម្មភាពរោងចក្រធ្លាក់ចុះដល់ ៤០.២ ពី ៤៥.១ ក្នុងខែកក្កដា ។

គួរម្លឹកជូនថា សេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី នៅតែបន្តធ្លាក់ចុះខ្លាំង ដោយសារតែការឆ្លងជំងឺកូវីដ ១៩ និងវីរុសបម្លែងខ្លួនថ្មី Delta នាដើមខែសីហា ដែលបង្ខំឲ្យមានការបិទខ្ទប់ និងផ្អាកប្រតិបត្តិការជាច្រើន នៅតាមទីក្រុង តំបន់ ជាពិសេសគឺរោចក្រតែម្តង ៕

ប្រភព: Businesstoday

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ