ឈ្មួញនាំចេញទៅចិន នឹងខាតបង់ខ្ទង់រយលានដុល្លារ បើរថយន្តដឹកទំនិញបន្តជាប់គាំងត្រឹមព្រំដែន

អន្តរជាតិ

យោងតាមសមាគមផ្លែឈើរបស់ប្រទេសវៀតណាម បានធ្វើការប៉ាន់ប្រមាណថា ឈ្មួញនាំចេញអាចនឹងខាតបង់ទឹកប្រាក់ប្រមាណ ១៣១-១៧៥ លានដុល្លារ ប្រសិននបើរថយន្តកុងតឺន័រចំនួន ៦ ២០០ នៅតែបន្តជាប់គាំង នៅព្រំដែនវៀតណាម-ចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រធានសមាគម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញមួយ ជាធម្មតាដឹកទំនិញដែលមានតម្លៃចន្លោះពី ៥០០ ទៅ ៩០០ លានដុង ហើយការចំណាយទៅលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរ បូករួមនឹងការចំណាយផ្សេងៗ អាចកើនឡើង ១០០ លានដុងបន្ថែមទៀត ។ (១០០ លានដុង = ៤៣៧០ ដុល្លារ )

ដូច្នេះវាមានន័យថា ការខាតបង់អាចនឹងមានចំនួនរហូតដល់ ៣-៤ ពាន់លានដុង ប្រសិនបើផ្លែស្រកានាង ខ្នុរ ឪឡឹក និងស្វាយខូច ស្អុយរលួយ ដោយសារតែយឺតយ៉ាវក្នុងការដឹកជញ្ជូនឲ្យទាន់ពេលវេលានោះ ។

គិតត្រឹមថ្ងៃទី ២១ ខែធ្នូ មានរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿង ត្រូវបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤ ៤០០ គ្រឿង ស្ថិតនៅក្នុងខេត្ត Lang Son ។ យ៉ាងណានេះបើតាមការឲ្យដឹងពីមន្រ្តីគយរបស់វៀតណាម ។

សូមបញ្ជាក់ផងដែរថា ប្រទេសចិនបាននឹងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងខ្លាំង ទៅលើការនាំចូល ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រទេសនេះកំពុងតែព្យាយាមទប់ស្កាត់ការឆ្លងពីប្រទេសវៀតណាម ជុំវិញករណីកូវីដ ១៩ ។

មិនតែប៉ុណ្ណោះ ចិនបានធ្វើការបិទច្រកព្រំដែលមួយចំនួនរបស់ខ្លួន ជាមួយប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យចក្រទ្វារពីរ ក្នុងចំណោមច្រកទ្វារសំខាន់ៗចំនួន ៣ ផ្សេងទៀត នៅក្នុងស្រុក Lang Son សម្រាប់ក្រុមហ៊ុននាំចេញរបស់វៀតណាម មានការកកស្ទះរថយន្តកុងតឺន័រជាច្រើនពាន់គ្រឿងនៅទីនោះ ៕

ប្រភព: VN Express