ក្រុមហ៊ុនថៃ BCPG គ្រោងបោះទុនជិត ១៨០លានដុល្លារវិនិយោគថាមពលពន្លឺព្រះអាទិត្យ នៅកោះតៃវ៉ាន់

អន្តរជាតិ

ក្រុមហ៊ុនផលិតថាមពលថៃ Banchak Corporation PLC (BCPG) គ្រោងនឹងធ្វើការអភិវឌ្ឍទៅលើគម្រោងថាមពលពន្លឺព្រះអាទិត្យថ្មីមួយ ដែលមានតម្លៃប្រហែល ៦ ពាន់លានបាត់ ឬ ជិត ១៨០ លានដុល្លារ នៅឯកោះតៃវ៉ាន់ ដោយសារតែតំបន់មួយនេះ មានទស្សនវិស័យល្អ និងកំពុងឆ្ពោះទៅរកការប្រើប្រាស់ថាមពល ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន BCPG បានអនុម័តទៅលើគម្រោងសាងសង់កន្លែងផលិតថាមពលពីពន្លឺព្រះអាទិត្យ ដោយនឹងមានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ទៅ ៣៥៧ មេហ្គាវ៉ាត់ ។

មិនតែប៉ុណ្ណោះ លោក Niwat Adirek នាយកប្រតិបត្តិថ្មី របស់ BCPG បាននិយាយថា កសិដ្ឋានបន្ទះសូឡាថ្មីរបស់ខ្លួន នៅតៃវ៉ាន់មួយនេះ នឹងបន្ថែមសមត្ថភាពសរុបរបស់ BCPG ក្នុងការផលិតថាមពលដល់ ៤៦៩ មេហ្គាវ៉ាត់ (MW) ដែលកើនឡើងពី ១១២ MW ។ ហើយការសាងសង់កន្លែងផលិតថាមពលពីព្រះអាទិត្យថ្មីនេះ គ្រោងនឹងចាប់ផ្តើម នៅចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន BCPG បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ដែលមានឈ្មោះថា BCPG Formosa Co ដើម្បីពង្រីកអាជីវកម្មថាមពន្លឺព្រះអាទិត្យរបស់ខ្លួន នៅតៃវ៉ាន់ ៕

ប្រភព: Bangkok Post