តោះ! មក​ស្គាល់​បុគ្គល ១០ រូប​ជា​ស្ដេចត្រាញ់​ផ្នែក​ដឹកជញ្ជូន​តាម​កប៉ាល់ មាន​មហាសេដ្ឋី​អាស៊ីអាគ្នេយ៍​ម្នាក់​គត់

អន្តរជាតិ

បើ​និយាយ​ពី​មុខជំនួញ​របស់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក ភាគច្រើន​គឺ​សំដៅ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា ដែល​បច្ចុប្បន្ន​គឺជា​ប្រភព​ចំណូល​ដ៏​ពេញនិយម និង​រក​បាន​ចំណូល​លឿន​បំផុត​សម្រាប់​មហាសេដ្ឋី​នាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្រៅពី​វិស័យ​បច្ចេកវិទ្យា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គឺ​ជា​មុខជំនួញ​ត​ជំនាន់​ដែល​មហាសេដ្ឋី​ស្ទើរ​តែ​គ្រប់គ្នា​មាន​អាជីវកម្ម​លើ​វិស័យ​មួយ​នេះ​តិច​បំផុត​ក៏​មួយ​កន្លែង​ដែរ។ អាជីវកម្ម​មួយ​ប្រភេទ​ទៀត​ដែល​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​គឺ វិស័យ​ដឹកជញ្ជូន។

ថ្វី​បើ​ការ​ដឹកជញ្ជូន​ហាក់​ត្រូវការ​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​ទិញ​កប៉ាល់ និង​ជួប​ហានិភ័យ​បន្តិច​ក៏​ដោយ តែ​អាជីវកម្ម​ប្រភេទ​នេះ​គឺ​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក។

បើ​ទោះ​ជា​មិន​សូវ​មាន​មហាសេដ្ឋី​ច្រើន​រកស៊ី​លើ​វិស័យ​មួយ​នេះ ក៏​នូវ​មាន​មហាសេដ្ឋី​ខ្លះ​ជោគជ័យ​ជាមួយ​នឹង​អាជីវកម្ម​ចាយទុន​ច្រើន​មួយ​នេះ​ដូចគ្នា ដោយ​ត​ទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ស្ដេចត្រាញ់ ១០ រូប​ជា​ម្ចាស់​កប៉ាល់​ដឹកជញ្ជូន​ធំ​បំផុត​លើ​លោក​ ហើយ​មាន​ជនជាតិ​អាស៊ីអាគ្នេយ៍​តែ​ម្នាក់​គត់៖

  1. លោក Li Ka Shing និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៦ ពាន់​លាន​ដុល្លារ នៅ​ហុងកុង
  2. គ្រួសារ​ត្រកូល Moller ដែល​គ្រប់គ្រង​ក្រុមហ៊ុន A.P. Moller-Maersk មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២១ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​ដាណឺម៉ាក
  3. លោកស្រី Iris Fontbona និង​គ្រួសារ​ត្រកូល Luksic មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៤ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​ឈីលី
  4. លោក Robert Kuok មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,៣ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​ម៉ាឡេស៊ី
  5. John Fredriksen មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​ស៊ីប
  6. គ្រួសារ​ត្រកូល Oetker មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩,២ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​អាល្លឺម៉ង់
  7. Klaus-Michael Kuhne មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​អាល្លឺម៉ង់
  8. Gianluigi Aponte និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨ ពាន់​លាន​ដុល្លារ​ នៅ​ប្រទេស​ស្វីស​
  9. Idan Ofer មាន​ទ្រព្យសម្បត្តិ​ប្រមាណ​៦,៥ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​អ៊ីស្រាអែល
  10. Eyal Ofer មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​អ៊ីស្រាអែល៕

​ប្រភព: movehub