ធនាគារពាណិជ្ជកម្មភាគហ៊ុនវៀតណាម (LPBank) កាលពីពេលថ្មីៗនេះបានបង្ហាញថា មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេស លោក Pham Nhat Vuong និងជាប្រធានក្រុមហ៊ុន Vingroup បានក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់ម្នាក់របស់ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រភពដដែល បានរាយការណ៍ឲ្យដឹងទៀតថា លោក Vuong បានក្លាយជាម្ចាស់ភាគហ៊ុនចំនួន ៤,៨៩% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ដែលស្មើទៅនឹងប្រមាណ ១៤៦,២ លានហ៊ុន។
យ៉ាងណាមិញ សាជីវកម្មប្រៃសណីយ៍វៀតណាម (VNPost) នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារ LPBank ដោយកាន់កាប់ ៦,៥៣% នៃដើមទុនចុះបញ្ជី ដែលស្មើនឹង ១៩៥,៣ លានហ៊ុន។
គួរជម្រាបជូនថា ក្រៅពី VNPost និងលោក Pham Nhat Vuong គ្មានម្ចាស់ភាគហ៊ុនណាមួយ ដែលបច្ចុប្បន្នមានភាគហ៊ុនច្រើនជាង ១% នៃដើមទុនចុះបញ្ជីរបស់ធនាគារ LPBank នោះទេ។ ដើមទុនចុះបញ្ជីរបស់ LPBank បច្ចុប្បន្នមានចំនួនជិត ៣០ពាន់ពាន់លានដុង (១,១៥ពាន់លានដុល្លារ)៕

