ក្រុមហ៊ុន កូកា-កូឡា និងស្រាបៀរ Carlsberg សម្រេចបិទរោងចក្រខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន

អន្តរជាតិ

ក្រុមហ៊ុនផលិតស្រាបៀរខ្នាតយក្ស Carlsberg និងក្រុមហ៊ុនភេសជ្ជ: Coca-Cola បានសម្រេចបិទរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការឈ្លានពាន ពីសំណាក់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតស្រាបៀរ Carlsberg របស់ដាណឺម៉ាក បាននិយាយថាដំបូងឡើយពួកគេ ត្រូវបានបង្ខំឱ្យបិទរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន បន្ទាប់ពីការផ្គត់ផ្គង់ហ្គាស់ ដល់រោងចក្រ ត្រូវបានកាត់ផ្តាច់ ។

ហើយឥឡូវនេះ ក្រុមហ៊ុន Carlsberg ដែលមានចំណែក ៣១% នៃទីផ្សារស្រាបៀររបស់ប្រទេសអ៊ុយក្រែន បានសម្រេចបញ្ឈប់ការផលិតទាំងស្រុង នៅរោងចក្រផលិតស្រាបៀវទាំង ៣ របស់ខ្លួន ក្នុងប្រទេសនេះ ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Coca-Cola HBC វិញ បាននិយាយថា ខ្លួនបានបង្កើតផែនការជាបន្ទាន់ភ្លាមៗ ក្រោយមានការវាយប្រហារនេះ ដែលរួមមានទាំងការបិទរោងចក្រផលិតសម្រកដបផងដែរ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Coca-Cola HBC បាននិយាយថា ខ្លួនបានស្នើសុំបុគ្គលិក ក្នុងប្រទេសអ៊ុយក្រែន ឱ្យស្នាក់នៅក្នុងផ្ទះ ហើយនឹងរក្សាស្ថានភាព ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខ ៕

ប្រភព: City AM