អ៊ុយក្រែន រកបានប្រាក់ជិត ៨ លានដុល្លារ ពីការរៃអង្គាសជាកាក់គ្រីបតូ នៅលើបណ្តាញសង្គម

អន្តរជាតិ

យោងតាមក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន បានរៃអង្គាសប្រាក់ បានជិត ៨ លានដុល្លារជារូបិយប័ណ្ណគ្រីបតូ បន្ទាប់ពីបានបង្ហោះសារអំពាវនាវស្នើសុំជំនួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការបរិច្ចាគជាកាក់ bitcoin និងកាក់ឌីជីថលផ្សេងទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថា គណនី Twitter ផ្លូវការរបស់ប្រទេសអ៊ុយក្រែន បានធ្វើការអំពាវនាវ សម្រាប់ការបរិច្ចាគជារូបិយប័ណ្ណគ្រីបតូ កាលពីថ្ងៃសៅរ៍ ជាមួយនឹងការបង្ហោះ​ wallets addresses ឌីជីថលរបស់ពួកគេ សម្រាប់ទទួលយកកាក់គ្រីបតូផ្សេងៗ រួមទាំង bitcoin និង ethereum បន្ទាប់ពីមានការចូលលុកលុយពីសំណាក់កងកម្លាំងរបស់ប្រទេសរុស្ស៊ី ។

មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykhailo Fedorov បានបង្ហោះ tweet មួយ ដោយសរសេរថា ” ប្រយុទ្ធជាមួយប្រជាជនអ៊ុយក្រែន។ ទទួលយកការបរិច្ចាគរូបិយប័ណ្ណគ្រីបតូពីអ្នក ឥឡូវនេះ ” ។

យ៉ាងណា ក្រុមហ៊ុន Elliptic ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បាននិយាយថា ត្រឹមថ្ងៃអាទិត្យ wallets ឌីជីថលរបស់អ៊ុយក្រែន ទទួលបានកាក់គ្រីបតូ ដែលមានតម្លៃ ៧,៩ លានដុល្លារអាមេរិក ជាមួយនឹងការបរិច្ចាគជិត ១១ ៥០០ កាក់ ។

ជម្រាបផងដែរថា ការបរិច្ចាគនេះបានកើតឡើង នៅពេលដែលរថយន្តយោធារុស្ស៊ី បានចូលមកដល់ទីក្រុងធំទី ២ របស់អ៊ុយក្រែន នៅ Kharkiv កាលពីថ្ងៃអាទិត្យ ហើយការផ្ទុះបានកក្រើកនៅទីតាំងផ្ទុកប្រេង និងឧស្ម័ន នៅថ្ងៃទីបួន នៃការប្រយុទ្ធគ្នា ក្នុងការឈ្លានពានដ៏ធំបំផុតរបស់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព: Todayonline