ក្រុមហ៊ុនរថយន្ត Hino ខាតបង់ទឹកប្រាក់ជិត ៧០០ លានដុល្លារ ដោយសារផ្ទុះរឿងអាស្រូវ

អន្តរជាតិ

ក្រុមហ៊ុន Hino Motors របស់ប្រទេសជប៉ុន បានរាយកាណ៍អំពីការខាតបង់លុយសុទ្ធចំនួន ៦៦៣ លានដុល្លារ សម្រាប់ឆ្នាំអាជីវកម្មរបស់ខ្លួន ដែលទើបនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនាកន្លងទៅ ដោយសារតែកើតរឿងអាស្រូវ ទាក់ទងទៅនឹងទិន្នន័យអំពីការបំភាយឧស្ម័នពុលចេញពីម៉ាស៊ីនយានយន្តរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ក្រសួងដឹងជញ្ជូនរបស់ប្រទេសជប៉ុន កាលពីខែមីនា បានដកហូតវិញ្ញាបនបត្រ ពីរថយន្តដឹកទំនិញ របស់ក្រុមហ៊ុន Toyota Motor Coup សម្រាប់ប្រភេទម៉ាស៊ីន ៤ បន្ទាប់ពីក្រសួងបាននិយាយ ក្រុមហ៊ុននេះ បានបញ្ជូលទិន្នន័យ នៃការបំភាយឧស្ម័ន ក្លែងក្លាយ និងទិន្នន័យខុស អំពីដំណើរការដោយប្រេងឥន្ធន: ។

ដោយឡែក សម្រាប់ក្រុមហ៊ុន Hino ត្រូវបានគេនិយាយថា រថយន្តប្រហែល ១១៥ ០០០ ត្រូវបានបំពាក់ដោយម៉ាស៊ីន ដែលមានទិន្នន័យខុស អំពីការបំភាយឧស្ម័នពុល ។

យ៉ាងណា Hino មិនបានបង្ហាញការព្យាករណ៍អំពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ឆ្នាំនេះនោះទេ ដោយលើកឡើងពីភាពមិនប្រាកដកប្រជា ទាក់ទងទៅនឹងការបន្តចែកចាយរថយន្ត ដែលរងផលប៉ះពាល់ដោយសារតែរឿងអាស្រូវទាំងនេះ ។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុន លោក Satoshi Ogiso បាននិយាយថា “​យើងសុំទោសយ៉ាងជ្រាលជ្រៅ ចំពោះការបង្កបញ្ហាដ៏ធំ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអតិថិជនរបស់យើងផងដែរ ” ៕

ប្រភព: CNA