ទ្រព្យសម្បត្តិ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ១០ រូប សប្ដាហ៍​នេះ​សុទ្ធតែ​មាន​ការ​ធ្លាក់ចុះ​ទាំងអស់

អន្តរជាតិ

កាលពី​សប្ដាហ៍​មុន ឧកញ៉ាញូវស៍​បាន​លាត​ត្រដាង​នូវ​រហស្សនាម​មហាសេដ្ឋី​មាន​បំផុត​លើ​ពិភពលោក​ ១០ រូប ដែល​ក្នុង​នោះ Elon Musk នៅ​តែ​ក្ដោបក្ដាប់​ងារ​ជា​បុគ្គលមាន​ដាច់​គេ​ក្នុង​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​សប្ដាហ៍​មួយ​នេះ​វិញ ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំង ១០ រូប​នោះ សុទ្ធតែ​មាន​ការ​ធ្លាក់ចុះ​ទាំងអស់​ ស្របពេល Jeff Bezos មាន​ការ​ខាតបង់​ធ្ងន់​ជាង​គេ របូត​លុយ​អស់​ជាង ១២ ពាន់​លាន​ដុល្លារ ខណៈ​ Gautam Adani ខាត​លុយ​តិច​បំផុត ៧០០ ​លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes នៅ​ថ្ងៃទី ១១ ​មិថុនា ២០២២។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ រៀបរៀង​ដោយ Forbes ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៥,១ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៧,៧ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៥,៤ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៣,៦ ពាន់​លាន​ដុល្លារ

5.  Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦ ពាន់​លាន​ដុល្លារ

6. ​ Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,៩ ពាន់​លាន​ដុល្លារ

7.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,៥ ពាន់​លាន​ដុល្លារ​

8.  Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៩ ពាន់​លាន​ដុល្លារ

9.  Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,១ ពាន់​លាន​ដុល្លារ

10. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៣ ពាន់​លាន​ដុល្លារ៕