BREAKING NEWS: អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ទទួល​មរណភាព​ នៅ​អាយុ ៦៧ ឆ្នាំ

អន្តរជាតិ

នៅព្រឹក​ថ្ងៃទី ០៨ ​កក្កដា ២០២២ នេះ​ លោក​ស៊ិនហ្សូ អាបេ ត្រូវបាន​គេ​បាញ់​ អំឡុងពេល​ឃោសនា​រក​សន្លឹកឆ្នោត​នៅ​ទីក្រុង Nara ភាគខាងលិច​ប្រទេសជប៉ុន។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី NHK។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​អំឡុងពេល​កំពុង​ថ្លែង​សន្ទរកថា គេ​មាន​លឺ​សូរ​សំលេង​ផ្ទុះ​ដូច​គ្រាប់​កាំភ្លើង ២ ដង រួចហើយ​ស្រាប់តែ​លោក​ អាបេ ដេក​ដួល​សន្លប់​នៅ​នឹង​កន្លែង ខណៈ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ។

បើ​ទោះ​ជា​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ក្ដី ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​លោក​ អាបេ បាន​ទាន់​ពេល​វេលា​ឡើយ ដោយសារ​តែ​របួស​នៅ​កន្លែង​សំខាន់ៗ​ដូចជា គ្រាប់​កាំភ្លើង​បាន​ទម្លុះ​ដើមទ្រូង​របស់​លោក​។

លោក ស៊ីនហ្សូ អាបេ បាន​ទទួល​មរណភាព​នៅ​អាយុ ៦៧ ឆ្នាំ ដោយសារ​ការ​បាញ់​ប្រហារ​ពី​បុរស​អំឡុងពេល​ឃោសនា​រក​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​សភា​ជាន់ខ្ពស់។ លោក​ធ្លាប់​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពីឆ្នាំ ២០០៦ ដល់ ២០០៧ និង​ពី ២០១២ ដល់ ២០២០៕