ប្រធានសភាអាមេរិក នឹងជួបប្រធានាធិបតី​តៃវ៉ាន់​នៅថ្ងៃពុធស្អែក

អន្តរជាតិ

គេ​រំពឹង​ថា គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​យប់​ថ្ងៃ​អង្គារ​នេះ នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen និង​សមាជិក​សភា​ជាន់ខ្ពស់​តៃវ៉ាន់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​ស្អែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា យោធា​ចិន​នឹង​មិន «នៅ​ស្ងៀម» នោះ​ទេ ប៉ុន្តែ​នឹង​ចាត់ «វិធានការ​តបត​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន»។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ យន្តហោះ​ចម្បាំង​និង​នាវា​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ជិត​ខ្សែ​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​ប្រភព​ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី។

លោកស្រី Pelosi អាយុ៨២ ជាមនុស្សសំខាន់របស់អាម៉េរិកដែលឈរនៅលំដាប់លេខរៀងទី២អាចស្នងដំណែងប្រធានាធិបតីបន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris៕