Gautam Adani មហាសេដ្ឋីអាស៊ីតំបូង ឈានដល់ចំណុច Top 3 នៃបញ្ជីអ្នកមានបំផុតលើលោក

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី Gautam Adani បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទី ៣ បន្ទាប់​ពី​ទ្រព្យសម្បត្តិ​របស់​លោក​កើន​ច្រើនជាង​ប្រធាន​ក្រុមហ៊ុន LVMH លោក Bernard Arnault។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា មហាសេដ្ឋី​ឥណ្ឌា​បច្ចុប្បន្ន​គឺ​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១៣៧ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ Elon Musk និង Jeff Bezos គឺ​ឈរ​នៅ​កំពូល​តារាង​នៃ​បញ្ជី​អ្នកមាន​រៀបរៀង​ដោយ Bloomberg។

សូមជម្រាប​ដែរ​ថា តាំងពី​មាន​បញ្ហា​សុខភាព​ជា​សកល​មក​ ទ្រព្យសម្បត្តិ​របស់​ Adani បែរ​ជា​កើនឡើង​ឥត​ឈប់ឈរ ខណៈ​មុខ​ជំនួញ​របស់​លោក​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន រហូត​ផ្ដួល Mukesh Ambani ជា​អ្នកមាន​បំផុត​នៅ​អាស៊ី និង​ថ្មីៗនេះ​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទី ៣ ថែមទៀត៕