មហាសេដ្ឋីមានបំផុតលើលោកដឹកដៃគ្នាកើបលុយ ខណៈ Elon Musk កើនទ្រព្យច្រើនជាងគេ

អន្តរជាតិ

អស់រយៈពេលជា​ច្រើន​សប្ដាហ៍ ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប គឺ​មាន​ការ​ធ្លាក់ចុះ​ផ្ទួនៗ​ ប៉ុន្តែ​នៅ​សប្ដាហ៍​នេះ​វិញ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ពួកគេ ដ្បិត​ទ្រព្យសម្បត្តិ​អ្នកមាន​បំផុត​ទាំង ១០ រូប សុទ្ធតែ​បាន​កើនឡើង​ព្រមៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Forbes បាន​ឲ្យដឹង​ថា ក្នុងចំណោម​បុគ្គល​ទាំង ១០ រូប មេធំ Tesla គឺ​បាន​កើន​ទ្រព្យច្រើនជាងគេ ពោល​ប្រមាណ​ជាង ២០ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​មុន។

ក្រៅពី Elon Musk ស្ថាបនិក Amazon, Jeff Bezos ក៏​កំពុង​រំកិល​ខ្លួន​កាន់តែ​កៀក​នឹង​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ ព្រោះ​គម្លាត​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីអាមេរិក និង​មហាសេដ្ឋី​អឺរ៉ុប Bernard Arnault ខុសគ្នា​មិនដល់​ ១ ពាន់​លាន​ដុល្លារ​ផង។

តទៅនេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០​ រូប គិត​ត្រឹម​ថ្ងៃទី ១០ កញ្ញា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៧០,៧ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៧,៣ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៦.៦ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៨,៣ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៥ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,២ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៤ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,១ ពាន់​លាន​ដុល្លារ

9/Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៨ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩១.១ ពាន់​លាន​ដុល្លារ៕