អស់ពីលក់ឡានអគ្គិសនី Tesla ប្រកាសហក់ចូលវិស័យ Smart Phone មុនដាច់ឆ្នាំ ២០២២

អន្តរជាតិ

កាលពីពេលកន្លងទៅ ក្រុមហ៊ុន Tesla បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​នោះ​គឺ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋីមានបំផុត​លើលោក នឹងប្រឡូក​ក្នុង​វិស័យ​ផលិត​ Smart Phone ប្រជែងជាមួយ​ស្ដេចត្រាញ់​លើ​មុខជំនួញ​មួយ​នេះ​ដូចជា Apple និង Samsung។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី The Tech Outlook បាន​បង្ហាញ​ថា ទូរស័ព្ទ​ដែល​ Tesla គ្រោង​នឹង​ដាក់​លក់​ជា​លើកដំបូង​គឺ​មាន​ឈ្មោះ​ថា Tesla Pi Phone ដែល​លឺ​ល្ហៀងៗថា នឹង​លេចវត្តមាន​លើ​ទីផ្សារ​នៅ​ខែធ្នូ​ ឆ្នាំ ២០២២ នេះ។

ទូរស័ព្ទ​របស់​ក្រុមហ៊ុន Tesla ក៏​នឹង​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ប្រភេទ OLED ៦,៧ អ៊ីញ​ និងមាន RAM 8GB ជាមួយ​ទំហំផ្ទុក 512GB ខណៈ​កាមេរ៉ា​ក្រោយ​មាន ៣ គ្រាប់​ទំហំ 50MP ទាំងអស់​ ស្របពេល​កាមេរ៉ាមុខទំហំ 40MP។

ដោយឡែក​ ចំពោះ​តម្លៃ​របស់វា​វិញ​គឺ​មិនទាន់​ត្រូវបាន​ទម្លាយ​ជា​ផ្លូវការ​ឡើយ ប៉ុន្តែ​សារព័ត៌មានជាច្រើន​សុទ្ធតែព្យាករ​ថា អាច​ចាប់ពី​ចន្លោះ ៨៥០ ដល់ ៩៧០ ដុល្លារ​ក្នុង​មួយគ្រឿង​ ពេល​ប្រកាស​ជា​ផ្លូវការ៕