បញ្ជី​មហាសេដ្ឋីមានបំផុតលើលោក ១០ រូប មានការប្រែប្រួល ជាមួយវត្តមានសមាជិកថ្មី

អន្តរជាតិ

កាលពី​ពេលថ្មីៗ​នេះ មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី Gautam Adani បាន​ជាប់​ឈ្មោះ​ជា​អ្នកមាន​ដាច់គេ​លើលោក​ទី ៣ ជាថ្មី​ម្ដងទៀត បន្ទាប់​ពី​ធ្លាប់​ទទួល​តំណែង​មួយ​នេះ​កាលពី​ជិត ២ ខែមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Forbes បាន​ឲ្យដឹងថា គម្លាតទ្រព្យសម្បត្តិ​រវាង​មហាសេដ្ឋី​ឥណ្ឌា និង​ស្ថាបនិក Amazon ដែល​ឈរ​នៅ​លេខរៀងទី ៤ ខុសគ្នា​តែ​ជាង ៤ ពាន់​លាន​ដុល្លារប៉ុណ្ណោះ។

ដោយឡែក ក្នុង​ចំណោម​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​លើលោក​នាពេលនេះ ក៏​​មាន​វត្តមាន​សមាជិក​ថ្មី គឺ​លោក Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​អ្នក​ជំនួញ​មាន​បំផុត​នៅ​ប្រទេស​ម៉ិកស៊ិក​ផងដែរ។

រីឯ លោក Sergey Brin សហស្ថាបនិក Google វិញ បាន​របូត​តំណែង​ធ្លាក់​មក​ដល់​លេខ ១២ ក្នុង​តារាង​មហាសេដ្ឋី​មាន​បំផុតលើលោក ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ ៨០,២ ពាន់​លាន​ដុល្លារ។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ គិតត្រឹម​ថ្ងៃទី ២៩ តុលា​ដូចតទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២៣,៨ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៧,២ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣១,២ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៦,៩ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៥ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៩ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៥ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,២ ពាន់​លាន​ដុល្លារ

9.Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៥ ពាន់​លាន​ដុល្លារ

10.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨១,៦ ពាន់​លាន​ដុល្លារ៕