ជិត ៧ខែចុងក្រោយ ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុត ៥ រូបនៅចិន របូតអស់ជាង ២០ ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិ​សរុប​មហាសេដ្ឋីមានបំផុតនៅ​ចិន​ ៥ រូប​បាន​របូត​ពី ២០០ ពាន់លាន​ដុល្លារ មក​នៅ​ត្រឹម ១៧៧,៥ ពាន់លាន​ដុល្លារ គិតពី​ខែមេសា រហូតដល់ថ្ងៃទី ២៧ តុលា ២០២២។ នេះ​បើតាម​ទិន្នន័យ​ចេញផ្សាយ​ដោយ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​អះអាងថា ក្នុងចំណោម​ទ្រព្យសម្បត្តិ​ដែល​ខាតបង់​ប្រហែល ២២,៥ ពាន់លាន​ដុល្លារ​នោះ ស្ថាបនិក​ក្រុមហ៊ុន Tencent Holdings លោក Pony Ma គឺ​រ៉ាប់រង​ការ​ខាតបង់​ជាង​ពាក់កណ្ដាល​តែឯង ពោល​គឺ​បាន​របូត​ទ្រព្យសម្បត្តិ​ប្រមាណ ១២,៥ ពាន់លាន​ដុល្លារ។

ដោយឡែក អ្នកដែលខាតបង់​ធ្ងន់ធ្ងរ​បន្ទាប់​គឺលោក Wang Wei របូត​លុយ​ប្រមាណ ៤,៥ ពាន់លាន​ដុល្លារ ខណៈ​មហាសេដ្ឋីមានបំផុតនៅចិន Zhong Shanshan ខាតបង់ទ្រព្យសម្បត្តិ​ប្រហែល ៣,២ ពាន់​លាន​ដុល្លារ។

រីឯសហស្ថាបនិក Alibaba មហាសេដ្ឋី​ Jack Ma វិញ របូត​លុយ​ខ្ទង់ ១,៨ ពាន់លាន​ដុល្លារ ហើយ​អ្នកដែល​ខាតបង់​តិច​បំផុត គឺ​មហាសេដ្ឋី​លំដាប់​លេខ ២ Zhang Yiming ដែល​របូត​លុយ​តែ ៥០០ លាន​ដុល្លារ​ប៉ុណ្ណោះ៕