រំលេចទង់ជាតិកម្ពុជា លើរថយន្ត Cadillac The Beast តម្លៃជាង ១៥ លានដុល្លារ

អន្តរជាតិ

Cadillac The Beast គឺជា​រថយន្ត​របស់​ប្រធានាធិបតី​អាមេរិក​ ហើយ​គ្រប់គ្នា​ចាប់ផ្ដើម​ចាប់អារម្មណ៍​ជាមួយ​វា​ខ្លាំង តាំងពី​សម័យ​លោក Donald Trump នៅ​កាន់តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០១៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​ទទួល​បាន​ប្រជាប្រិយភាព​បែបនេះ ដោយសារ​រូបរាង​សាមញ្ញ ប៉ុន្តែ​គ្រឿងគ្រៅ​ រចនាបថខាងក្នុង និង​បច្ចេកវិទ្យា​ដែល​បំពាក់​មក​ជាមួយ​វា ពិតជា​មិនធម្មតា​នោះ​ឡើយ។

បើតាម​ប្រភព​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះ​ផ្សាយ រថយន្ត​ប្រភេទ​ខាងលើ​អាច​មាន​តម្លៃ​ប្រមាណ ១,៥ លាន​ដុល្លារ ប៉ុន្តែ​សម្រាប់ The Beast ដែល​កែច្នៃ​ទំនើប​យ៉ាងហ្នឹង វា​មាន​តម្លៃ​មិន​ក្រោម ១៥ លាន​ដុល្លារ​នោះឡើយ។

ហើយ​ថ្មីៗនេះ រថយន្ត​ខាងលើ​បាន​លេច​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដោយសារ​ប្រធានាធិបតី ចូ បៃឌិន ត្រូវ​មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ នៅ​ទីក្រុងភ្នំពេញ ហើយ​គេ​សង្កេតឃើញ​ទៀតថា មាន​ទង់ជាតិ​កម្ពុជា និង​ទង់ជាតិអាមេរិក អបសងខាង​នៃ​មុខរថយន្ត​តម្លៃ​ជាង ១៥ លាន​ដុល្លារ​នេះ​ទៀតផង។

សូមជម្រាបដែរថា លោក ចូ បៃឌិន​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១២ វិច្ឆិកា ២០២២ ហើយ​នៅ​រសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២២ លោក​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី ត្រៀមចូល​រួម​កិច្ចប្រជុំកំពូល G20៕