ទម្លាយឈ្មោះមហាសេដ្ឋី ១០ រូបរបូតលុយច្រើនបំផុតប្រចាំឆ្នាំ

អន្តរជាតិ

បើកទំព័រឆ្នាំ ២០២២ ភ្លាម សេដ្ឋកិច្ចពិភពលោក​ហាក់​មិនសូវអំណោយផល ហើយសង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បន្ត​អូសបន្លាយ​តាំងពី​ដើមឆ្នាំ មកទល់​បច្ចុប្បន្នទៀត វារឹតតែធ្វើ​ឲ្យ​ស្ថានការណ៍​សេដ្ឋកិច្ច​សកល​កាន់តែ​ធ្លាក់​ក្នុង​សភាព​យ៉ាប់យ៉ឺន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បែបនេះ បណ្ដាល​ឲ្យ​ក្រុមមហាសេដ្ឋី​ជាច្រើន​របូត​លុយ​អស់​ច្រើន​មិនស្ទើរ តួយ៉ាង​ដូចជា Mark Zuckerberg និង Elon Musk ជាដើម សុទ្ធតែបាន​របូត​លុយ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំនេះ។

ខាងក្រោម​នេះ​ គឺ​ជា​បញ្ជីឈ្មោះ​មហាសេដ្ឋី ១០ រូប របូត​លុយ​អស់ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ផ្អែក​តាម Bloomberg៖

១/ Mark Zuckerberg របូត​លុយ​អស់ ៨៧,៣ ពាន់​លាន​ដុល្លារ

២/ Changpeng Zhao របូត​លុយ​អស់ ៧២,៦ ពាន់​លាន​ដុល្លារ

៣/ Elon Musk របូត​លុយ​អស់ ៦៦,៤ ពាន់​លាន​ដុល្លារ

៤/ Jeff Bezos របូត​លុយ​អស់ ៦៥,៧ ពាន់​លាន​ដុល្លារ

៥/ Larry Page របូត​លុយ​អស់ ៣៩,២ ពាន់​លាន​ដុល្លារ

៦/ Bernard Arnault របូត​លុយ​អស់ ៣៨,២ ពាន់​លាន​ដុល្លារ

៧/ Sergey Brin របូត​លុយ​អស់ ៣៨,១ ពាន់​លាន​ដុល្លារ

៨/ MacKenzie Scott របូត​លុយ​អស់ ៣១,៧ ពាន់​លាន​ដុល្លារ

៩/ Francoise Bettencourt Meyers របូត​លុយ​អស់ ៣០,៧ ពាន់​លាន​ដុល្លារ

១០/ Bill Gates របូត​លុយ​អស់ ២៧,៣ ពាន់​លាន​ដុល្លារ៕