Lamborghini ផលិតនាវាលំដាប់អភិជន ចំនួនមានកំណត់ រីឯតម្លៃវិញញាក់សាច់

អន្តរជាតិ

ក្រុមហ៊ុន Lamborghini គឺ​ជាក្រុមហ៊ុនផលិត​រថយន្ត​លំដាប់កំពូល​មួយ​លើ​លោក ដ្បិត​បើសិនជា​និយាយ​ពី​ឡានប្រណីត គេ​នឹកឃើញ Rolls Royce តែបើនិយាយពី​ឡានស្ព័រ Lamborghini គឺជាជម្រើសតំបូង​ដែល​គ្រប់គ្នា​នឹកឃើញ​មុនគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រៅពី​រថយន្ត​ក្រុមហ៊ុន​ខ្នាតយក្ស​មួយ​នេះ​ក៏​បាន​ផលិត​ជា​នាវាឯកជន​ផងដែរ ដោយ​ទូកកំសាន្ត​ផលិត​ដោយ​ក្រុមហ៊ុន​មាន​ឡូហ្គោ​រូប​គោ មានតម្លៃ​រហូត​ដល់ ៤ លាន​ដុល្លារ ហើយ​ចំនួន​ផលិត​ក៏​មាន​កំណត់​ដូចគ្នាន ពោល​ផលិត​តែ ៦៣ ​គ្រឿងប៉ុណ្ណោះ។

យោងតាមការចុះផ្សាយពីវេបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​បាន​ទម្លាយថា នាវា​នេះ​គឺ​មាន​ឈ្មោះ​ថា Technomar Lamborghini 63 ផលិតឡើង​ជាពិសេស ក្នុងគោលបំណង​អបអរ​គម្រប់ខួប​នៃ​ការបង្កើតក្រុមហ៊ុន និងបាន​យកគម្រូតាម​ឡាន Sián FKP 37 ដែលជា​រថយន្ត​ស្ព័រ​កំពូល​តំបូង​របស់ Lamborghini។

មួយតួខ្លួន​នៃ​នាវា​លំដាប់អភិជន​នេះ គឺ​ប្រើប្រាស់​កាបូនហ្វាយបឺ​ស្ទើរទាំងស្រុង ដែលធ្វើ​ឲ្យ​វា​មាន​ទម្ងន់ស្រាល ត្រឹម ២៤ តោន បើធៀបនឹង​នាវា​ដែល​មាន​ទំហំ​ប៉ុនគ្នា​។ វា​ក៏​មាន​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន MAN V2-2000HP ២ ​គ្រាប់ ដែលធ្វើ​ឲ្យ​វា​ក្លាយ​ជា​នាវា​លឿនបំផុត​ សម្រាប់​ត្រកូល Tecnomar។

543 Shares