Breaking News: មហាសេដ្ឋីបារាំង ដណ្ដើមបានតំណែងអ្នកមានដាច់គេលើលោកពី Elon Musk

អន្តរជាតិ

មេធំ​ក្រុមហ៊ុន​កំពូល LVMH លោក Bernard Arnault បាន​ក្លាយជា​មហាសេដ្ឋី​មានបំផុត​លើលោក ក្រោយ​ទ្រព្យសម្បត្តិរបស់​មហាសេដ្ឋី​បារាំង កើនច្រើនជាង​មហាសេដ្ឋីអាមេរិក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​របាយការណ៍​ផ្សាយ​ដោយ Forbes Real Time Billionaires បាន​បង្ហាញ​ថា គម្លាត​ទ្រព្យសម្បត្តិ​រវាង​ស្ដេចត្រាញ់​ទាំង ២ បច្ចុប្បន្នមានតែ​ជាង ១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយមេធំ Tesla មាន ១៨៥ ពាន់​លាន​ដុល្លារ ខណៈ​មហាសេដ្ឋី​បារាំងមាន ១៨៦,២ ពាន់​លាន​ដុល្លារ។

សូមជម្រាបដែរថា តំណែងជា​អ្នកមានបំផុត​លើលោក​ពេលនេះ នៅ​មិនទាន់​អាចកំណត់ជាផ្លូវការ​បាន​នៅឡើយ ដោយត្រូវ​រង់ចាំ​រហូតដល់​ផ្សារហ៊ុន​អាមេរិក​បិទទ្វារ​សិន ទើប​អាច​កំណត់ជាផ្លូវការ​ថា​ អ្នកណា​ទើបជា​មហាសេដ្ឋីមានបំផុត​លើលោក​បាន៕