ប្រធានាធិបតីបារាំង នឹងអញ្ជើញទៅទស្សនាការប្រកួត World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយផ្ទាល់

អន្តរជាតិ

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នឹងធ្វើឡើងនៅថ្ងៃទី ១៤ និង ១៥ វេលាម៉ោង ២ រំលងអធ្រាត (ម៉ោងនៅប្រទេស​កម្ពុជា) ខណៈ​នោះ​គឺជា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន និង​ក្រូអាត ស្របពេល​ក្រុមជម្រើសជាតិ​បារាំង​ ត្រូវតទល់​នឹង​ក្រុម​ខ្លាំង​ទ្វីបអាហ្វ្រិក​គឺ ​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹងនោះ CNA បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​បារាំង Emmanuel Macron នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​បារាំង និង​ម៉ារ៉ុក​ដោយផ្ទាល់នៅឯប្រទេស​កាតា ខណៈ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ដំណើរ​មួយ​នេះ​នៅ​មិនទាន់​ទម្លាយ​ឲ្យដឹង​នៅឡើយ។

សូមជម្រាបដែរថា កាលពី​ខែមុន​ការិយាល័យ​លោក Macron ធ្លាប់​បាន​និយាយ​ថា លោក​នឹង​រង់ចាំ​រហូត​ដល់​ក្រុមជម្រើសជាតិ​បារាំង​ឡើង​ដល់​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រាត់ ទើប​លោក​នឹង​អញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​ដោយផ្ទាល់៕