ធនាគារកណ្ដាលអាហ្សង់ទីន ពិចារណាបោះពុម្ពលុយថ្មីមានមុខតារាឆ្នើម Leo Messi

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ធនាគារកណ្ដាល​នៃ​ប្រទេស​អាហ្សង់ទីន​បាន​បើកកិច្ច​ប្រជុំបន្ទាន់​មួយ ក្នុងគោលបំណង​បោះពុម្ព​ក្រដាសប្រាក់​ថ្មី ដែល​នឹង​ដាក់​រូប Leo Messi និង​ក្រុមជម្រើសជាតិ​អាហ្សង់ទីន ដែល​បាន​ឈ្នះ​ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី The Sun បាន​ឲ្យដឹងថា ក្រដាសប្រាក់​ដែល​កំពុង​ត្រូវ​ពិចារណា​បោះពុម្ព​ថ្មីនោះ គឺ​ជា​ក្រដាសប្រាក់​តម្លៃ ១ ០០០ ប៉េសូ ឬ​ប្រហែល ៦ ដុល្លារអាមេរិក។

ដោយឡែក El Financiero វិញ ក៏​បាន​រាយការណ៍​ដែរថា មន្ត្រីនៅស្ថាប័នហិរញ្ញវត្ថុ​នៃប្រទេសអាហ្សង់ទីន អាចនឹង​សម្រេចក្ដីបំណង​ខាងលើ​នេះ ដើម្បី​បន្សល់​ទុក​ជាស្នាដៃ​ដែល​បង្ហាញ​ពី​ជ័យជំនះ​របស់​ពួកគេ​នៅ​ព្រឹត្តិការណ៍ World Cup។

បន្ថែមពីនោះ ក៏មានលឺល្ហៀងៗថា អាហ្សង់ទីន​ក៏​នឹង​ចារ​អក្សរ La Scaloneta នៅពីក្រោយ​ក្រដាសប្រាក់​ថ្មីនោះផងដែរ ខណៈវាគឺជា​រហស្សនាម​របស់​វីរបុរសបាល់ទាត់អាហ្សង់ទីន​ម្នាក់ទៀត​គឺ Lionel Scaloni៕