ប្រជាជនថៃ អាចចាយលុយជាង ៣០០ លានដុល្លារ អំឡុងថ្ងៃបុណ្យឆ្លងឆ្នាំថ្មី

អន្តរជាតិ

ថ្មីៗនេះ យោងតាមអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ (TAT) បានធ្វើការព្យាករទុកថា ប្រជាជនខ្លួនចំនួន ៣,១៤ លាននាក់ នឹងចេញធ្វើដំណើរកម្សាន្ត ក្នុងអំឡុងថ្ងៃសម្រាក បុណ្យចូលឆ្នាំសកលខាងមុខ ដែលនឹងអាចមានការចាយវាយរហូតដល់ ១១,២ ពាន់លានបាត (៣២៣,២៣ លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ លោក Yuthasak Supasorn មន្ត្រី TAT បាននិយាយទៀតថា ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំសកលថ្មី ចាប់ពីថ្ងៃទី ៣១ ខែធ្នូដល់ថ្ងៃទី ២ ខែមករា នឹងអាចមើលឃើញពីការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក្នុងស្រុក ជាពិសេស នៅតំបន់ភាគជើងនៃប្រទេស ខណ:តាមការរំពឹងទុក អាចនឹងមានចំនួនអ្នកធ្វើដំណើរកម្សាន្តប្រមាណ ៥៦០ ៣៨០ នាក់ ។

មិនតែប៉ុណ្ណោះ TAT បានព្យាករទៀតថា តំបន់ភាគខាងជើងនៃប្រទេស នឹងមានអត្រាអ្នកទៅលេងកម្សាន្តខ្ពស់បំផុត រហូតដល់ ៧៨% ហើយអាចនឹងទទួលបានប្រាក់ចំណូលប្រហែល ២,០៥ ពាន់លានបាត និងបន្ទាប់មកគឺនៅតំបន់ភាគឦសាន និងភាគខាងកើត ដោយរំពឹងអាចរកប្រាក់ចំណូលបាន ១,២៦ ពាន់លានបាត និង ៣,៨៨ ពាន់លានបាត តាមតំបន់នីមួយៗ ។

ទីភ្នាក់ងារនេះ ក៏រំពឹងខ្ពស់ទៀតថា ភ្ញៀវទេសចរបរទេស ក្នុងចំនួនប្រមាណពី ៧០០ ០០០ ទៅ ៨០០ ០០០ នាក់ នឹងមកលេងនៅក្នុងប្រទេសថៃ នៅចន្លោះថ្ងៃបុណ្យណូអែល និងចូលឆ្នាំសកល ហើយអាចនឹងបង្កើតប្រាក់ចំណូលបានប្រហែល ២៦ ពាន់លានបាត ៕