ទ្រព្យសម្បត្តិ Elon Musk នៅនឹងថ្កល់ ខណៈ Adani កំពុងរំកិលកាន់តែកៀកនឹងតំណែងលេខ ២

អន្តរជាតិ

មុនបិទទំព័រឆ្នាំ ២០២២ ឧកញ៉ាញ៉ូវស៍ សូមទម្លាយ​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង ១០ រូប ដែល​ក្នុង​នោះ​ មហាសេដ្ឋីបារាំង Bernard Arnault កំពុង​ឈរ​នៅ​កំពូលតារាង ៣ សប្ដាហ៍​ជាប់គ្នា នាមជា​អ្នកមានដាច់គេលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់ Elon Musk វិញ​បាន​ធ្លាក់​មក​កាន់​កៅអីលេខ ២ ហើយទ្រព្យសម្បត្តិ​របស់​លោក​នៅ​នឹងថ្កល់ ២ សប្ដាហ៍​ជាប់គ្នា ស្របពេល​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី កំពុង​កើបលុយ​គ្រាក់ៗ។

បើធៀប​នឹង​សប្ដាហ៍​មុន ទ្រព្យសម្បត្តិ​របស់ Guatam Adani កើនឡើងជាង ១០ ពាន់​លាន​ដុល្លារ ស្របពេល​បិតាវិនិយោគិន Warren Buffett ដណ្ដើម​កៅអីលេខ ៤ ពី​ស្ថាបនិក Amazon លោក Jeff Bezos។

តទៅនេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត ១០ រូប​លើលោក ផ្អែក​តាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Forbes គិត​ត្រឹម​ថ្ងៃទី ៣១ ធ្នូ ២០២២៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៩,១ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៦,៥ ពាន់​លាន​ដុល្លារ  

3. ​Gautam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៧,៧ ពាន់​លាន​ដុល្លារ

4. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៦ ពាន់​លាន​ដុល្លារ 

5. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៣ ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៣ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៤ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,៦ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨១,៤ ពាន់​លាន​ដុល្លារ

១០.Steve Ballmer អតីត CEO ​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៨,៥ ពាន់​លាន​ដុល្លារ៕