អំឡុងទស្សនកិច្ចនៅអង់គ្លេស ប្រធានាធិបតីអ៊ុយក្រែនសុំជំនួយយន្តហោះចំបាំងពីសម្ព័ន្ធមិត្ត

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាន​ធ្វើដំណើរទស្សនកិច្ចទៅកាន់​ចក្រភពអង់គ្លេស​កាលពីថ្ងៃទី ០៨ កុម្ភៈ កន្លងទៅ ហើយលោកក៏​ឆ្លៀតពេលនោះ សុំជំនួយសព្វាវុធ​បន្ថែម​ពី​ក្រុមសម្ព័ន្ធមិត្ត​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញថា ថ្នាក់ដឹកនាំអ៊ុយក្រែន​បាន​សុំ​ឲ្យអង់គ្លេស​ជួយ​ជា​យន្តហោះ​ចំបាំង ដើម្បី​ទប់ទល់​នឹង​ការ​វាយបក​ពី​ប្រទេសរុស្ស៊ី ស្របពេល​អង់គ្លេស​កំពុង​ពិចារណា​សំណើ​ខាងលើ។

គួររំលឹកដែរថា ធ្មិចបើកៗ​សង្គ្រាមនៅប្រទេសអ៊ុយក្រែន បាន​អូសបន្លាយ​អស់​រយៈពេល​ជិត ១ ឆ្នាំ ហើយ​ក្រុមសម្ព័ន្ធមិត្ត​ធំៗដូចជា អាមេរិក និងអាល្លឺម៉ង់​ជាដើម កំពុង​មាន​ការ​រារែកចិត្ត ក្នុងការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ដល់​ប្រទេសអ៊ុយក្រែន។

យ៉ាងណា លោកខាងលិច និងអឺរ៉ុប​ក៏​បាន​សន្យាជាមួយ​អ៊ុយក្រែនថា នឹងបញ្ជូន​រថក្រោះធន់ធ្ងន់​ទៅកាន់​តំបន់​សមរភូមិ​នា​ពេលឆាប់ៗខាងមុខ បន្ទាប់ពី​លោក Zelenskyy ទទូច​សុំ​ជំនួយ​សព្វាវុធ​អស់​រយៈពេល​យ៉ាងយូរ៕