Gautam Adani ផុងខ្លួនកាន់តែជ្រៅ ក្រោយទ្រព្យសម្បត្តិរបូតឥតស្បើយ

អន្តរជាតិ

ត្រឹមរយៈពេលតែជាង ២ ខែប៉ុណ្ណោះ មហាសេដ្ឋីឥណ្ឌា Gautam Adani បានធ្លាក់ខ្លួនពីមហាសេដ្ឋីមានបំផុតលើលោកទី ៣ ដែលមានទ្រព្យសម្បត្តិច្រើនជាង ១៥០ ពាន់លានដុល្លារ រហូតដល់លំដាប់លេខរៀងក្បែរ ៣០ ជាមួយទំហំលុយមិនដល់ ៥០ ពាន់លានដុល្លារផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី ២១ កុម្ភៈ ២០២៣ អតីតអ្នកមានដាច់គេនៅអាស៊ី មានទ្រព្យសម្បត្តិប្រមាណ ៤៧ ពាន់លានដុល្លារ និងនៅលេខរៀងទី ២៦ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក និងជាអ្នកមានបំផុតនៅអាស៊ីទី ៤។

ចំពោះមូលហេតុដែលធ្វើឲ្យលោករបូតលុយអស់ច្រើនបែបនេះ គឺបន្ទាប់ពីក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានបញ្ចេញទិន្នន័យអះអាងថា មហាសេដ្ឋីឥណ្ឌាជាប់ពាក់ព័ន្ធនឹងការបន្លំទិន្នន័យផ្សារហ៊ុន ដើម្បីបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ក្រោយព័ត៌មានខាងលើបានបែកធ្លាយ តម្លៃហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Group ទាំងអស់បានធ្លាក់ចុះមួយរំពេច បើទោះជាស្ដេចត្រាញ់ឥណ្ឌាម្នាក់នេះ បានចេញមុខប្រឆាំងនឹងការចោទប្រកាន់ខាងលើភ្លាមៗក្ដី៕