ទោះមិនរស់នៅក្នុងប្រទេស តែ Jack Ma នៅតែជាមហាសេដ្ឋីមានបំផុតមួយរូបនៅចិន

អន្តរជាតិ

បច្ចុប្បន្ន សហស្ថាបនិកក្រុមហ៊ុន Alibaba មិនមែនរស់នៅប្រទេសចិនឡើយ ខណៈដំណឹងទាក់ទងនឹងលោកចុងក្រោយបំផុតគឺនៅប្រទេសអូស្ត្រាលី ហើយលឺចចាមអារ៉ាមថា ក្រុមគ្រួសាររបស់លោកកំពុងរស់នៅប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាមិនរស់នៅប្រទេសកំណើតក៏ពិតមែន ប៉ុន្តែ Jack Ma នៅតែជាបុគ្គលមួយរូប​មានឥទ្ធិពល​នៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក ដ្បិតមហាសេដ្ឋីចិនម្នាក់នេះ​ជាប់លំដាប់លេខរៀងទី ០៧ នៃបញ្ជីឈ្មោះអ្នកមានបំផុតប្រចាំប្រទេសចិន។

តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០ រូបនៅចិន ផ្អែកតាមរបាយការណ៍ចេញ​ផ្សាយដោយ Forbes នាថ្ងៃទី ០៣ មីនា ២០២៣៖

១/ លោក Zhong Shanshan មានទ្រព្យសរុប ៦៧,៧ ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/ លោក Zhang Yiming មានទ្រព្យសរុប ៤៩,៥ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/ លោក Ma Huateng មានទ្រព្យសរុប ៣៨,៨ ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៤/ លោក Colin Zheng Huang មានទ្រព្យសរុប ៣០,៩ ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៥/ លោក William Lei Ding មានទ្រព្យសរុប ២៥,២ ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

៦/ លោក He Xiangjian មានទ្រព្យសរុប ២៤,៦ ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៧/ លោក Jack Ma មានទ្រព្យសរុប ២២,៩ ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៨/ លោក Wang Wei មានទ្រព្យ ២១,៩ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

៩/ លោក Li Shufu មានទ្រព្យ ២០,៦ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនផលិតរថយន្ត

១០/ លោក Wang Chuanfu មានទ្រព្យសរុប ២០,៣ បានមកពីការផលិតអាគុយ និងរថយន្ត

គួរបញ្ជក់ថា ចំនួនកំពូលអ្នកមានរបស់ប្រទេសចិនខាងលើនេះ មិនបានរាប់បញ្ចូលមហាសេដ្ឋីគ្រាក់ៗនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ៕