បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក ១០ រូប មានវត្តមានស្ត្រីម្នាក់គត់

អន្តរជាតិ

សម្រាប់សប្ដាហ៍ចុងក្រោយនៃខែកុម្ភៈនេះ បញ្ជីមហាសេដ្ឋីមានបំផុតលើលោកមានការប្រែប្រួលតិចតួច ហើយក្នុងនោះគេសង្កេតឃើញថា មានវត្តមានស្ត្រីតែម្នាក់គត់នៅក្នុងតារាងនាសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Francoise Bettencourt Meyers (R) and her husband Jean-Pierre Meyers attend the ‘L’Oreal-UNESCO Awards 2015 for Women in Science at La Sorbonne on March 18, 2015 in Paris, France.

យោងតាម​ការចុះផ្សាយពី Forbes បានបង្ហាញថា ស្ត្រីដែលបង្ហាញមុខនៅបញ្ជីអ្នកមានដាច់គេលើលោកនោះគឺ Françoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុគ្រឿងសំអាងធំបំផុតមួយលើលោក L’Oreal ខណៈលោកស្រីក៏ជាស្ត្រីមានបំផុតលើលោកផងដែរ។

តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកគិតត្រឹមថ្ងៃទី ២៥ កុម្ភៈ ២០២៣ ផ្អែកតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០២,៩ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩០,៨ ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៦,៧ ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៣,២ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦ ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥ ពាន់​លាន​ដុល្លារ

7.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,៨ ពាន់​លាន​ដុល្លារ

7. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,១ ពាន់​លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០,៩ ពាន់លានដុល្លារ

១០.Francoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៩,១ ពាន់​លានដុល្លារ៕