តើឥស្សរជនរុស្សុីរូបណា មកទទួលប្រធានាធិបតីចិនដល់ជណ្តើរយន្តហោះ

អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពីង ចុះចតដោយសុវត្ថិភាពនៅប្រលានយន្តហោះ Vnukovo International Airport នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា។ ការអញ្ជើញទៅដល់របស់លោក ស៊ី មានការទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបទស្សនកិច្ចផ្លូវរដ្ឋពីប្រធានាធិបតីចិន អ្នកនាំពាក្យប្រធានាធិបតីរុស្សុី លោក Dmitri Peskov បានប្រកាសថា ថ្នាក់ដឹកនាំរុស្ស៊ី និងចិន នឹងមានការជួបគ្នាមិនផ្លូវការនាថ្ងៃនេះ ស្របពេលកិច្ចប្រជុំផ្លូវការចាប់ផ្ដើមពីថ្ងៃទី ២១ មីនាតទៅ៕