ឧកញ៉ា សុន​ ដារ៉ាវុធ និងលោកជំទាវចូលរួមឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ ម៉េង ស៊ីដែន ចូលរួមឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសចូលរួមបរិច្ចាគពីលោកឧកញ៉ានៅពេលនេះ ដើម្បីចូលរួមទ្រទ្រង់គាំទ្រសកម្មភាពកិច្ចការងារមនុស្សធម៌ របស់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលមានវត្តមានស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស។

សូមជម្រាបជូនថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។

មែនទែនទៅ អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕