ឧកញ៉ា ហាក់ លាងហ៊ អគ្គនាយកក្រុមហ៊ុន Lion Logistic Co., Ltd ត្រូវបានសមាជិក សមាជិកាសមាគម បោះឆ្នោតគាំទ្រសំឡេងច្រេីនលេីសលប់ ក្នុងចំណោមបេក្ខភាពទាំង១៧រូបគាំទ្រជាប្រធានក្រុមប្រឹក្សាភិបាល និងក្លាយជាប្រធា នសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ ឆ្នាំ២០២៦-២០២៨។

ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សារភិបាល និងក្លាយជាប្រធានសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ រៀបចំឡើងនៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាសណ្ឋាគារ កាំបូឌីយ៉ាណាដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា និងភ្ញៀវកិត្តិយសសរុបជាង២០០នាក់។
សូមជម្រាបថា សមាគមភស្តុភារកម្មកម្ពុជា (CLA) គឺជាស្ថាប័នដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា។ សមាគមនេះបង្កើតឡើងតាំងពីឆ្នាំ២០០៤ ដោយមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សជំនាញលើវិស័យឡូជីស្ទិក និងដឹកជញ្ជូន។





