ឧកញ៉ា  តែ  តាំងប៉ ប្រកាសបើកគម្រោងផ្ទះវីឡាទោល នៅជាប់ក្រុងប៉ោយប៉ែត តម្លៃសមរម្យបំផុតមិនធ្លាប់មាន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តែ តាំងប៉ ម្ចាស់ក្រុមហ៊ុន  ធី. ធី.ភី.លែន (T.T.P. LAND) និងជាប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសសម្ពោធបើកលក់ផ្ទះវីឡាទោលតម្លៃសមរម្យ និងដីឡូត៍តម្លៃធូរថ្លៃ មានទីតាំងនៅជាប់នឹងក្រុងប៉ោយប៉ែត យ៉ាងឱឡារឹក ក្រោមវត្តមាន ឯកឧត្ដម  អ៊ុ  រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ,  ឯកឧត្ដម  ខេង  ស៊ុម  ប្រធានប្រឹក្សា ខេត្តបន្ទាយមានជ័យ  រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងផ្ទះវីឡាទោលតម្លៃដ៏សមរម្យដែល លោកឧកញ៉ា តែ តាំងប៉ សម្ពោធបើកគម្រោងបើកលក់នោះ លក់ក្នុងតម្លៃចាប់ពី  ១៧,៩៩៩ដុល្លារ ឡើងទៅ   និងប្រភេទដីឡូតិ៍លំនៅឋាន ១ឡូតិ៍  តម្លៃត្រឹមតែ ២,៥៩៩ដុល្លារ ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ដើម្បីជាកាដូរជូនដល់អតិថិជន ចាស់និងថ្មី ក្នុងថ្ងៃបើកសម្ពោធបើកគម្រោងនោះដែរ ក្រុមហ៊ុន ធី.ធី.ភី. លែន (T.T.P. LAND) ក៏កំពុង​ផ្តល់ជូន Promotion ពិសេសលំដាប់ VVIP តែម្ដង។

ក្នុងនោះ អតិថិជន ដែលអញ្ជើញទិញផ្ទះវីឡាទោល ១ល្វែង ក្រុមហ៊ុននឹង ថែមជូនម៉ាស៊ីនត្រជាក់ ៣គ្រឿងភ្លាមៗ ដោយឡែកសម្រាប់អតិថិជន ដែលទិញប្រភេទ ដីឡូតិ៍លំនៅឋានចំនួន ១ឡូតិ៍  តម្លៃ ២,៥៩៩ដុល្លារ នឹងថែមជូនទូរទស្សន៍ ១គ្រឿង ផងដែរ។ ជាពិសេស អតិថិជនដែលទិញ ក៏មានឱកាសទទួលបានសន្លឹកឆ្នោត ដើម្បីផ្សងសំណាងយករង្វាន់ជាច្រើនទៀតថែមទៀតផង។ ប្រញាប់ឡើង!​ Promotion ដ៏ពិសេសនេះ មានផ្ដល់ជូន មានរហូតដល់ចុងខែ ថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២៣នេះ តែប៉ុណ្ណោះ ។

គួរបញ្ជាក់ដោយទំនុកចិត្តផងដែរថា គម្រោងផ្ទះវីឡា និងដីឡូតិ៍លំនៅឋាន ក្រុមហ៊ុន  ធី. ធី.ភី.លែន (T.T.P. LAND) លោកឧកញ៉ា តែ តាំងប៉ ជាគម្រោង ដែលមានការអភិវឌ្ឍន៍ពិតៗ  មានច្បាប់អនុញ្ញាតពេញលេញ មានប្លង់ច្បាស់លាស់ ១០០%ជូន អតិថិជន ប្រកបដោយភាពជឿជាក់។  ក្នុងនោះដែរ នៅក្នុងប្លង់មេរបស់ក្រុមហ៊ុន ខាងលើ ក៏មានគម្រោងអភិវឌ្ឍ ជាច្រើនផ្សេងទៀត ដូចជា៖  រមណីយដ្ឋានធម្មជាតិ, ស្រះទឹក ស្ទូច ត្រី, កញ្ចុះជាប់មាត់ទឹក,  ផ្សារ, អគារសម្រាប់រៀបចំ អាពាហ៍ពិពាហ៍ កម្មពិធី ផ្សេងៗ   មានតារាងបាល់ទាត់, មានសួនច្បារកម្សាន្ត, ហាងកាហ្វេ, ភោជនីយដ្ឋាន  និងគម្រោងអភិវឌ្ឍន៍ ជាច្រើនផ្សេង ៗ ទៀតជូនអតិថិជនថែមទៀតផង។

ទីតាំងផ្ទះវីឡាទោល និងដីឡូត៍ ក្រុមហ៊ុន ធី.ធី.ភី. លែន (T.T.P. LAND) ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គីឡូម៉ែតលេខ ៣៧១-៣៧២ នៅម្តុំធ្វើឆៀកឡាន។ សម្រាប់ពត៍មានបន្ថែមទំនាក់ទំនងទូរសព្ទលេខ៖ 078752168/ 010752168/ 066752168 ៕