ឧកញ៉ា ទៀ វិចិត្រ ថា ខួបកំណើតកូនស្រីយប់មិញសប្បាយផុតលេខ

ជុំវិញ​ឧកញ៉ា

កាលរាត្រីថ្ងៃអាទិត្យ ទី២១ ខែឧសភាម្សិលមិញ ឧកញ៉ា ទៀ វិចិត្រ ដែលគេស្គាល់ថាជាអ្នករកស៊ីដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងទឹកដីខេត្តជាប់សមុទ្រ គឺខេត្តព្រះសីហនុ និងកោះកុង បានរៀបចំពិធីកូនកំណើតកូនស្រី យ៉ាងសអធិកអធម៌សប្បាយរីករាយ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមប៊ុក ឧកញ៉ា ទៀ វិចិត្រ បានសរសេររៀបរាបបង្ហាញថា «ខួបកំណើតកូនស្រី ទៀ ជេន្នី យប់មិញសប្បាយផុតលេខ»។

ក្នុងកម្មវិធី Birthday day កូនស្រីឧកញ៉ាថៅកែ អូប័រល្បឿនលឿនប្រចាំខេត្តព្រះសីហនុរូបនេះ ក៏ឃើញមានវត្តមានមន្រ្តីជាន់ខ្ពស់គ្រាក់ៗ ឧកញ៉ាៗ មន្រ្តីខេត្តព្រះសីហនុ ដូចជា៖ នាយ​ឧត្ដ​មនាវី ​ទៀ ​វិញ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិកា​រ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ត្រូវជាជីតា កញ្ញា ទៀ ជេន្នី លោក ទៀ សីហា អភិបាលខេត្តសៀមរាប ​ឧត្តម​សេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា ម៉ុង ចាន់ថុល កូនប្រុសអ្នកឧកញ៉ា ម៉ុង​ឬទ្ធី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផង

ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយ ជាកូនបង្កើតលោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក ជាក្មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។