ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសផ្តល់ការលើកទឹកចិត្តពិសេស ដល់ភ្នាក់ងារ និងបុគ្គលិកពេញម៉ោង របស់ KH Group

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល​ KH Group ដែល​រួមមាន បុរី វិមានសំណាង, បុរី ខេអេស រ៉េស៊ីដេន, Samnang Land, Khmer Real Estate Co., Ltd និង​ KW Cambodia ​​​​បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹកចិត្ត​ពិសេសៗ ​ដល់​ភ្នាក់ងារ និង​បុគ្គលិក​ពេញ​ម៉ោង ដែលមានស្នាដៃល្អ ក្នុងក្រុមហ៊ុនរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ទឹកចិត្ត​ពិសេសៗ​ទាំង​នោះ​មាន​ដូចជា៖

១. ភ្នាក់ងារ ដែលអាចលក់វីឡានៅ បុរី វិមានសំណាង លើសពី៣ ឬ KS Residence & Samnang Land លើសពី​១២ នឹងត្រូវបានទទួលការអញ្ជើញ ធានា និងចេញថ្លៃ​ឱ្យ​ទៅលេងអាមេរិក ឬមើលបាល់ទាត់នៅអង់គ្លេស ជាមួយ ឧកញ៉ា​បណ្ឌិត គីម ហ៊ាង នៅក្នុងឆ្នាំ ២០២៤។

២. បុគ្គលិកពេញម៉ោងនៅ Borey Vimean Samnang, Borey KS Residence, Samnang Land, Khmer Real Estate Co., Ltd, KW Cambodia, ភ្នាក់ងារ​ KW Cambodia​ ទូទាំងប្រទេស ព្រមទាំងភ្នាក់ងារ ដែលធ្លាប់លក់​បាន ហើយនៅបន្តលក់ បុរី វិមានសំណាង KS Residence & Samnang Land សុទ្ធតែទទួលបានសន្លឹកឆ្នោត ដើម្បីចាប់យក ផ្ទះ ដី ទៅលេងអាមេរិក ទៅលេងអង់គ្លេស នឹងរង្វាន់លើកទឹកចិត្តច្រើនទៀត។

សូមទាក់ទង៖
-095 96 2000 សម្រាប់បុរី វិមានសំណាង
-069 96 2000 សម្រាប់បុរី KS Residence & Samnang Land
-011 96 2000 សម្រាប់ KW Cambodia Agent
-081 96 2000 សម្រាប់ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ៕