ណែនាំឲ្យស្គាល់អ្នកឧកញ៉ា ឧកញ៉ា ៣រូបជាទីប្រឹក្សា និងជំនួយការប្រធានគណបក្សប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា

គណបក្សដែលកំពុងលេចធ្លោរជាងគេ និងចាក់គ្រឹះយ៉ាងរឹងមាំក្នុងឆាកនយោបាយកម្ពុជាដ៏យូរឆ្នាំ គឺគណបក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្សកាន់អំណាចដែលប្រមូលផ្តុំដោយឥស្សរជនកំពូលៗ និងសំបូរដោយបញ្ញវ័ន្តមួយនេះ គឺជាអ្នកដែលដឹកនាំរាជរដ្ឋាភិបាលជាច្រើនអាណត្តិបាននឹងកំពុងកសាងអភិវឌ្ឍន៍ជាតិយ៉ាងសស្រាក់សស្រាំ ហើយក៏ជាអ្នកដែលនាំកិត្តិនាមកម្ពុជាឲ្យស្គាល់ល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមចក្ខុវិស័យ និងមាគ៌ាដឹកនាំពីស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនកំពូលៗដទៃទៀត។

ដើម្បីដឹកនាំគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងមុខដំណែង និងតួនាទីសំខាន់ជាច្រើនជូនសមាជិក សមាជិកា។

ថ្ងៃនេះ ឧកញ៉ាញូស៍ (Oknha News) សូមបង្ហាញមុខអ្នកឧកញ៉ា ឧកញ៉ា ៣រូប មានតួនាទីជាទីប្រឹក្សា និងជំនួយការប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖

១/ ឧកញ៉ា លឹម ប៊ុណ្ណា ជំនួយការសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា

២/ អ្នកឧកញ៉ា លី សាម៉េត ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

៣/ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានទី២ ក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល