ម្ចាស់ការ៉ាស់លក់ឡានប្រណិត Hawon Auto ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់​លក់​រថយន្ត​លំដាប់​ប្រណិតៗ​ Hawon Auto Car​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «ឧកញ៉ា» ​នៅ​​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈួន ហាវ៉ុន ​​ជា​អ្នកជំនួញ​​​ទិញ លក់ រថយន្ត​ទំនើបៗ​គ្រប់​ប្រភេទ ​​ហើយ​ការ៉ាស់​លក់​រថយន្ត Hawon Auto Car​ ​របស់​លោក​​ មាន​ចំនួន​​ពីរ​ទីតាំង ​គឺ​ទីតាំង​ទី១ ស្ថិត​នៅ​ផ្លូវ​សុធារស ​​ជិត​ផ្សារ​ទំនើប AEON I ក្បែរ​កោះពេជ្រ និង​ទីតាំង​ទី២ ស្ថិត​នៅ​​​ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ។ ​លោក ឈួន ហាវ៉ុន ​តែង​តែ​ចូល​រួម​​ជួយ​ការងារ​សង្គម ដូចជា​​ការ​បរិច្ចាគ​ថវិកា​​ផ្ទាល់​ខ្លួន​ ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន ​​​ជួយ​ជន​ក្រីក្រ ជួយ​​ឧបត្ថម្ភ​​តាម​រយៈ​ការ​អំពាវ​នាវ​​របស់​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ផ្សេងៗ៕