ឧកញ៉ា ហេង បូរិន អបអរសាទរអ្នកឧកញ៉ា គិត ម៉េង ដែលភរិយានិងកូនប្រុសច្បង ទទួលបានគោរមងារ «អ្នកឧកញ៉ា» និង «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូម​ផ្ញើសារ​អបអរសាទរ​អ្នកឧកញ៉ា គិត ម៉េង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប ​​ដែល​ភរិយា​របស់​លោក​គឺ លោកជំទាវ​ឧកញ៉ា ម៉ៅ ចំណាន និង​កូនប្រុស​ច្បង​ លោក​ គិត ស៊ូឡា ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» និង​ «ឧកញ៉ា» ​នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន លោក​ឧកញ៉ា គិត ស៊ូឡា និង​ក្រុមគ្រួសារ​​ជា​ទីស្រឡាញ់​ សូមមាន​សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ សម្រេចបានជោគជ័យ​​បន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ និង​សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕