«មេ​ខ្លាដំបង» ឧកញ៉ា ម៉ុង ឫទ្ធី ​បង្កេីតបានកូនចំនួន៣​ក្បាល

ជុំវិញ​ឧកញ៉ា

សេដ្ឋីកសិកម្ម និងជាពាណិជ្ជករចាស់វស្សាដ៏មានអំណាចមួយរូប ឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ មេខ្លាដំបងរបស់លោកឧកញ៉ាបានបង្កើតកូនចំនួន ៣ក្បាល នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​សែនជ័យ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភាមកគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា «មេ​ខ្លាដំបង​បាន​បង្កេីតកូនចំនួន៣​ក្បាលឈ្មោល២ ញី១ ងាប់អស់២ក្បាល​នៅសល់តែកូន​ឈ្មោល១ក្បាល​ ដោយសារតែ​មិនមាន​យាយម៉បណាម្នាក់​ស្ម័គ្រចិត្ត​មកជួយ​បង្កេីតនោះទេ​ បេីទោះបីជា​បុគ្គលិក​សួនសត្វ​ខិតខំ​ប្រឹងប្រែង​រត់រក​តាម​ភូមិ​យ៉ាងណាក៏ដោយចុះ»។

សូមទស្សនាវីដេអូខាងក្រោម៖