មកមើលទិដ្ឋភាពខ្លះៗ នៃភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រី​អ្នកឧកញ៉ា ម៉ៅ ចំណាន ​​កាលពី​ព្រឹក​ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ ​​បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅលើមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវកិត្តិយស​​ជាច្រើននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់មហាសេដ្ឋីស្រុកខ្មែរ​រូប​នេះ ​​បាន​រៀបចំ​ឡើង​​បាន​យ៉ាង​ប្រណិត ដោយ​​ផ្នែក​ខាង​ក្រៅ មាន​ដើម​ឈើ​ធំៗ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​​ខណៈ​ដែល​​ខាង​ក្នុង​​​ដីឡូត៍ ​​ក៏​មាន​គូ​ទឹក សួនច្បារ និង​អាង​ហែលទឹក​ដ៏​ធំ​មួយ អម​ទៅ​ដោយ​អគារ​មុខងារ​ជា​ច្រើន​ផ្នែក។ ចំណែក​ឯ​ខាងក្នុង​ បំពាក់ទៅ​ដោយ​គ្រឿង​សង្ហារឹម​ប្រណិតៗ ​ជាមួយ​នឹង​ក្បូរក្បាច់​រចនា​បែប​ខ្មែរ​យ៉ាង​សប្បូរបែប​ផង​ដែរ។

សូម​ទស្សនា​រូបភាព​ខ្លះៗ​ខាង​ក្រោម៖

រូបភាព៖ The Ring Wedding Cambodia