សម្តេចតេជោ ហ៊ុន សែន​ ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ«អ្នកឧកញ៉ា» ជូនឧកញ៉ា ឡេង ប្រុស

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៥០ បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា ជូនឧកញ៉ា ឡេង ប្រុស ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

អ្នកឧកញ៉ា ឡេង ប្រុស ត្រូវបានស្គាល់ថា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ដែលវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ហើយក៏ត្រូវជាបងប្រុសបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា​ គ្រុប៕