ឧកញ៉ា តែ តាំងប៉ ដឹកនាំសហគ្រិនស្រ្តីក្នុងវិស័យឯកជន លើកបញ្ហាប្រឈមក្នុងអាជីវកម្ម ដាក់ជូនអគ្គនាយកដ្ឋាននិយ័តករគណនេយ្យនិងសវនកម្ម ដើម្បីជួយសម្រួលដោះស្រាយ

ជុំវិញ​ឧកញ៉ា

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហៅកាត់ថា FASMEC នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមរបស់សហគ្រិនស្រ្តី ដើម្បីដាក់សំណើរជូនអគ្គនាយកនិយ័តករគណនេយ្យនិងសវានកម្ម ជួយសម្របសម្រួល និងដោះស្រាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា កន្លងមក FASMEC បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ផ្សេងៗ ដើម្បីប្រមូលបញ្ហាប្រឈមទាក់ទងនិយ័តករគណនេយ្យនិងសវនកម្ម ពន្ធដារ និងការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤ ស្តីពីការកត់ត្រាបញ្ជីគណនេយ្យប្រកបដោយតម្លាភាព ដើម្បីផ្តល់ចំណេះដឹងដល់សហគ្រាសទាំងអស់ឱ្យយល់ដឹងអំពីនីតិវិធី និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងគោលការណ៍នានា ក្នុងការរៀបចំរបាយការណ៍សំរាប់និយ័តករគណនេយ្យនិងសវនកម្មរួចមកហើយ។

ឧកញ៉ា តែ តាំងប៉

តាមរយៈការរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះនាពេលកន្លងទៅ លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់នូវបញ្ហាប្រឈមរបស់សហគ្រិន្តស្រ្តីជាអាទិភាពចម្បងចំនួន៣ ដូចជា បញ្ហាទី១៖ បន្ទុកសវនកម្មច្រើនពេក បូករួមទាំងបញ្ហាពន្ឋដារផង និយ័តករផង ធ្វើឱ្យសហគ្រាសមិនអាចរកចំណូលបានគ្រប់គ្រាន់។ លោកឧកញ៉ាថា កាលមុនមានតែសវនកម្មពន្ធដារទេ តែឥឡូវមានសវនកម្មពន្ធដារផងនិងនិយ័តករផង ដូច្នេះហើយទើបធ្វើឱ្យម្ចាស់សហគ្រាសខ្លះមានសម្ពាធពិបាកក្នុងការបង់ពន្ធ ដោយសារប្រាក់ចំណាយទៅពន្ធផង ទៅនិយ័តករផង មានការចំណាយច្រើន។ ទី២៖ កង្វះការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុ  សហគ្រាសខ្លះមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវនិងមិនត្រូវស្តង់ដារ ដោយសារការយល់ដឹងរបស់សហគ្រាសមួយចំនួននៅមានកម្រិតនៅឡើយ។ ទី៣៖ កង្វះគម្រូបបញ្ជីស្នាមគ្រប់វិស័យ គឺសហគ្រិនត្រូវការគម្រូបញ្ជីស្នាម ដើម្បីងាយស្រួលក្នុងការរៀបចំបញ្ជី។

លោក ប៊ូ ថារិន

នៅក្នុងកិច្ចប្រជុំនាសណ្ឋាគារភ្នំពេញនោះដែរ  អគ្គនាយកនិយ័តករគណនេយ្យនិងសវានកម្ម លោក ប៊ូ ថារិន  បានលើកឡើងថា ជាលើកទី១ហើយដែលនិយ័តករស្នើខាង FASMEC ដើម្បីជួបពិភាក្សាជាមួយសហគ្រិនស្រ្តីដែលជាផ្នែកមួយនៃវិស័យឯកជនជាដៃគូស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា  ធម្មតានៅគ្រប់វិស័យទាំងអស់តែងតែមានផលប៉ះពាល់ដល់ការរកស៊ី ហើយការប៉ះពាល់នេះមានលក្ខណៈជារួមនិងដោយឡែក។ ជារួមនិយ័តករចង់ឱ្យមានជំនួបពិភាក្សាគ្នាថាតើវិស័យឯកជនមានបញ្ហាប្រឈមអ្វីខ្លះតាមផ្នែក តាមវិស័យរៀងៗខ្លួន ប៉ុន្តែបញ្ហាប្រឈមនេះជាកម្មវត្ថុមួយសំខាន់ក្នុងវេទិកាពិភាក្សាក្នុងជំនួបនេះ តែទោះបីជាយ៉ាងណា វេទិការនេះក៏មិនទាន់អាចមានការសម្រេចចិត្តនៅឡើយទេ អាចគ្រាន់តែជាការដកស្រង់ពីបញ្ហាប្រឈម ហើយស្នើសុំការការសម្រេចពីថ្នាក់ដឹកនាំតាមឋានានុក្រមប៉ុណ្ណោះ។

លោក សេង តុលា

យ៉ាងណា បន្ទាប់ពីស្តាប់ការឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកិច្ចប្រជុំនេះរួចមក លោក សេង តុលា អគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម បានបញ្ជាក់ដែថា យោងតាមបញ្ហាប្រឈមរបស់សហគ្រិនស្រ្តីទាំងប៉ុនា្មនចំណុចនេះ មិនទាន់អាចចុះហត្ថលេខាទៅកាន់និយ័តករគណនេយ្យនិងសវានកម្មបាននៅឡើយទេ ដោយស្នើសុំឱ្យមានការពិភាក្សាឱ្យលម្អិតពីបញ្ហាប្រឈមទាំងនោះឡើងវិញ។

សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំរវាងភាគីតំណាងវិស័យឯកជន និងរដ្ឋាភិបាលនៅពេលនេះ ក្រុមសហគ្រិនស្រ្តីក៏បានស្នើដល់និយ័តករលើបញ្ហាមួយចំនួន រួមមាន៖ សហគ្រិនមិនមានចំណេះដឹងពាក់ព័ន្ធគណនេយ្យអាជីវកម្ម ដោយម្ចាស់អាជីវកម្មទាំងនោះយល់ថាមានតែការបង់ពន្ធតែមួយមុខប៉ុណ្ណោះ។ នេះជាហេតុដែលនាំឱ្យម្ចាស់អាជីវកម្មគិតថាវាជាបន្ទុកអាជីវកម្មរបស់គាត់ ហើយរដ្ឋាភិបាលមិនគួរដាក់បន្ទុកដោយឡែកផ្សេងគ្នារវាងនិយ័តករគណនេយ្យនិងសវនកម្ម ជាមួយពន្ធដារដាច់ដោយឡែកពីគ្នានោះទេ ដែលជាការពិបាកធ្វើឱ្យអាជីវកម្មភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ៕