រដូវភ្ជុំបិណ្ឌលក្ខខណ្ឌបង់ប្រាក់របស់ បុរី វិមានសំណាង ផ្ដល់ជូនការបង់ឥតគិតការប្រាក់រយៈពេល ១ឆ្នាំពេញ

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បុរី វិមានសំណាង កំពុងផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ពិសេសបំផុត គឺអតិថិជនអាចបង់ប្រាក់ត្រឹមតែ ២០០០$ ក្នុងមួយខែ ដោយឥតការប្រាក់រយៈពេលរហូតដល់ ១ឆ្នាំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលការណ៍បង់ប្រាក់ថ្មីមិនធ្លាប់មាននេះ នឹងផ្ដល់លទ្ធភាពបង់ប្រាក់ជូនអតិថិជនកាន់តែងាយស្រួល និងចំណេញកាន់តែច្រើន។ កម្មវិធីផ្ដល់ជូនការបង់ប្រាក់ដោយឥតការប្រាក់រយៈពេលមួយឆ្នាំពេញនេះ ធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២។

ក្រៅពីលក្ខខណ្ឌបង់ប្រាក់ខាងលើ ម្ចាស់គម្រោង បុរី វិមានសំណាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ក៏បានផ្ដល់ជូននូវគោលការណ៍បង់ប្រាក់ជាច្រើនជម្រើសជូនដល់អតិថិជនរបស់បុរីផងដែរ។

កាន់តែពិសេសជាងនេះទៀតនោះ បុរី វិមានសំណាង ក៏បាននឹងកំពុងសហការជាមួយធនាគារដៃគូជាច្រើន ក្នុងការផ្ដល់ជូនជម្រើសកម្ចីទិញគេហដ្ឋានលំដាប់អភិជននេះទៀតផង។

គម្រោង បុរី វិមានសំណាង មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានចម្ងាយត្រឹមតែ ២,៥គីឡូម៉ែត្រ ពីក្រសួងដែនដី និងនគរូបនីយកម្ម។សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខ៖ 095 96 2000/070 96 2000/078 96 2000/061 96 2000/086 96 2000។ ទីតាំងបុរី៖https://bit.ly/3rBzGAQ