ឧកញ៉ា ឈាង សុវណ្ណរតនៈ៖ ធ្វើការងារតូចតាចឱ្យល្អបំផុត នឹងអាចមានសមត្ថភាពអាចបានការងារធំ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) ​​​យល់​ឃើញ​ថា​ ក្នុង​ជីវិតការងារ​របស់​មនុស្ស​ម្នាក់ៗ ការ​ធ្វើការងារតូចតាចឱ្យ​​បាន​ល្អបំផុត នោះ​នឹងអាចមានសមត្ថភាព​អាច​​ចាប់​បានការងារធំ នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឈាង សុវណ្ណរតនៈ ជាសហគ្រិន​វ័យ​ក្មេង​មួយ​រូប ដែល​មាន​ចំណងចំណូល​ចិត្ត​ជា​អ្នកជំនួញ​ដូច​ម្តាយ​របស់​លោក តាំង​ពី​តូច​មក។ ទោះបី​លោក​ឧកញ៉ា បាន​កើត​ក្នុង​គ្រួសារមួយ ដែល​មាន​ជីវភាព​ធូរធារ និង​ពុំ​សូវ​ឆ្លង​កាត់​ការ​លំបាក​ច្រើន ប៉ុន្តែ​លោក​បាន​ប្រឡូក​ក្នុង​ជីវិតការងារ​​ តាំងពី​អ្នកអនាម័យ រហូត​ដល់​អ្នក​គិតលុយ ក្នុង​ម៉ាត​លក់​ទំនិញ​មួយ​កន្លែង មុន​នឹង​ក្លាយ​ជា​អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប ដូច​បច្ចុប្បន្ន។​​

លោក​ឧកញ៉ា ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ​​បាន​ថ្លែង​ប្រាប់​ Oknha News កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ​ការ​ចាប់​ផ្តើម​ធ្វើការងារ​ឱ្យ​បាន​ល្អ​បំផុត​ ចាប់ពី​ការងារ​តូចតាច​ឡើង​ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​ត្រូវ​ដឹង​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា ​​​​យើង​ចង់​បាន​អ្វី យើង​ត្រូវ​ការ​អ្វី? បើ​យើង​ដាក់ចិត្ត​ថា​ធ្វើ​ហើយ ទោះ​ការងារ​ណា ក៏​យើង​អាច​ធ្វើ​បាន​ដែរ។ លោក​ឧកញ៉ា បាន​បន្ត​ថា ​​បើការងារ​តូច​យើង​ធ្វើ​បាន​ល្អ នោះ​ការងារ​ធំ​ក៏​យើង​អាច​ធ្វើ​​បាន​ដែរ ហើយ​មិនមែន​ថា​ ការងារ​តូចតាច​យើង​​ពុំចាំបាច់​ធ្វើ ចាំធ្វើ​តែ​ការងារ​ធំ​នោះ​ទេ។ ​លោក​ឧកញ៉ា បាន​គូស​បញ្ជាក់​ទៀត​ថា រឿង​សំខាន់​មួយ​ទៀត ត្រូវ​​សិក្សា​ពី​តម្រូវ​ការ​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់ និង​ខិតខំ​ធ្វើការងារ​ឱ្យ​ចំគោលដៅ ​ទោះ​​បី​មាន​គេ​និយាយ​ចំអក​យើង​បែប​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ជម្នះ​ឱ្យ​បាន។

សូម​ជម្រាប​ថា ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែល​ជា​កូនប្រុស​របស់​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺជា​ស្ថាបនិក​និង​ជា​អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០២២។ បច្ចុប្បន្ន​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ មាន​អាជីវកម្ម​សំខាន់ៗ​​ដូចជា ស្ថានីយ​ប្រេងឥន្ទនៈ PTT Station, ហាងកាហ្វេ Amazon, ម៉ាតលក់ទំនិញ 7 Eleven, ហាង​កាហ្វេ Brew Coffee, ហាង Brew Meaball, ​ក្លិប​កីឡា Platinum Sports Club និងភោជនីយដ្ឋាន Brew Park ដែល​ទើប​សម្ពោធ​ កាលពី​ថ្ងៃទី០១ ខែកញ្ញា ថ្មីៗនេះផងដែរ៕