ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ឈ្នះពានរង្វាន់ «អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងឆ្នាំ២០២៣»

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អូ​ស៊ីអាយ​ស៊ី (OCIC) របស់​អ្នកឧកញ៉ា ពុង ឃាវសែ ​​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៣ ​ក្នុង​កម្មវិធី Property Guru Cambodia Property Awards 2023 ​​​កាលពី​​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ​រួម​ទាំង​ពាន​រង្វាន់​ «អ្នកអភិវឌ្ឍន៍​ល្អបំផុតក្នុងឆ្នាំ២០២៣»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើក​ទី៨ ដែល​ប្រារព្វ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូហ្វីតែល ក្រុមហ៊ុន អូ​ស៊ីអាយ​ស៊ី បាន​ឈ្នះ​​ពាន​រង្វាន់​ចំនួន​៣ រួម​មាន ពាន​រង្វាន់ Best Developer 2023 (អ្នកអភិវឌ្ឍន៍​ល្អបំផុតក្នុងឆ្នាំ២០២៣) និង​ពាន​រង្វាន់​២​ទៀត ​សម្រាប់​គម្រោង​ខុនដូ Diamond Bay Garden គឺ​ពាន​រង្វាន់ Best Waterfront Condo 2023 (ខុនដូមាត់ទឹក​ល្អ​បំផុត​ក្នុង​ឆ្នាំ២០២៣) និង​ពាន​រង្វាន់ Best Condo Development 2023 (អ្នកអភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត​ក្នុង​ឆ្នាំ២០២៣)។ ពាន​រង្វាន់​ទាំង​នេះ បាន​បង្ហាញ​ពី​​ការ​ទទួល​ស្គាល់​ពីការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​ស្រួច​របស់​ក្រុមហ៊ុន OCIC សម្រាប់​ការ​បង្កើត​តម្លៃ ការ​ច្នៃប្រឌិត និង​ការ​យក​ចិត្ត​ទុកដាក់​លើ​អតិថិជន និងការ​រួមចំណែកដល់ការវិនិយោគ ​ជួយជំរុញភាពរីកចម្រើននៃអចលនទ្រព្យនៅកម្ពុជា។

ក្រោយ​ឈ្នះ​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​ទាំង​៣​នេះ លោក Thierry TEA អនុប្រធានរបស់ក្រុមហ៊ុន OCIC ​​បាន​លើក​ឡើង​ថា៖ “ការទទួលបានកេរ្តិ៍ឈ្មោះជា «អ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងឆ្នាំ២០២៣» គឺជាការទទួលស្គាល់​ជា​សមិទ្ធផលមួយ​ដ៏មហិមា ​សម្រាប់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ដែលជាស្ថាបនិករបស់ក្រុមហ៊ុនទាំងមូល ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់អ្នកឧកញ៉ា ក្នុងការកែតម្រូវអភិវឌ្ឍន៍​បែប​ស្តង់ដារ នៅក្នុងប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ”។

សូម​ជម្រាប​ថា ក្រុមហ៊ុន អូស៊ីអាយស៊ី គ្រុប ជា​ក្រុមហ៊ុន​ពហុវិស័យ​មួយ​នៅ​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ និង​អាជីវកម្ម​លើ​វិស័យ​ជា​ច្រើន​ដូចជា​ ​ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព បដិសណ្ឋារកិច្ច អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ គម្រោង​ធំៗ​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី គ្រុប នា​ពេល​បច្ចុប្បន្ន​​រួម​មាន ព្រលានយន្តហោះអន្តរជាតិតេជោ​តាខ្មៅ ទីក្រុង​កោះពេជ្រ ទីក្រុង​កោះនរា ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុងអូឡាំព្យា បុរីសាន់វេ បុរីចំការមន បុរីបាសាក់​ហ្គាឌិន និង​ខុនដូ Diamond Bay Garden ជាដើម-ល-៕