ឧកញ៉ា យឹម តាស្រង់ ស្វាគមន៍តារាចម្រៀង ខាន់ ជេមស៍ ក្លាយជាដៃគូសហការលក់ យិនស៊ិនសុខភាព EEw9

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិ​ក្រុមហ៊ុន EEw9 សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះតារាចម្រៀង ​លោក​ ខាន់ ជេមស៍ ដែលបានចូលរួម​ក្លាយជាដៃគូ​សហការ​លក់​យិនស៊ិនសុខភាព EEw9 ចាប់ពីថ្ងៃនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួម​សហការ​នេះ​ ក៏​ដោយសារ​តារា​ចម្រៀង​ លោក ខាន់ ជេមស៍ មាន​ទំនុក​ចិត្ត​លើ​ក្រុមហ៊ុន​ EEw9 ដែល​ជា​ក្រុមហ៊ុន​ផលិត​នូវ​យិនស៊ិន​សុទ្ធ​របស់​ប្រទេស​កូរ៉េ ១០០% ដែល​មាន​ការ​ធានា​ច្បាស់​លាស់​ពី​ក្រសួង​នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​ក្រសួង​នៅ​ប្រទេស​កូរ៉េ ព្រម​ទាំង​មាន​ការ​ធានា​ពី​ក្រុមហ៊ុន​លំដាប់ពិភពលោក​ជា​ច្រើន ជាពិសេស​​ស្ថាប័ន​ FDA របស់​សហរដ្ឋអាមេរិក ដែល​ជា​ស្ថាប័ន​មួយ​ទទួល​ស្គាល់​ផលិត​មាន​គុណភាព​ និង​ស្តង់ដា អាច​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព។

សូម​ជម្រាប​ថា យិនស៊ីនជំនួយសុខភាព EEw9 ​មាន​អត្ថប្រយោជន៍​​ជួយ​សុខភាព​សម្រាប់បងប្អូន​ដែលមាន​អាការៈ​ដូចជា​​៖ ឈឺខ្នង រោយចង្កះ, ខ្សោយកំលាំង ល្ហិតល្ហៃ មានអាការះទន់ដៃជើង, ឧស្សាហ៍ឈឺក្បាលវិលមុខ កោសខ្យល់ញឹកញាប់ សសៃឈាមដើរមិនល្អ, ក្រពះពោះវៀន ពិបាកបត់ជើងធំ, Stress ច្រើន គេងមិនលក់ ជា​ដើម។

លោកអ្នក​អាចប្រើប្រាស់យិនស៊ិនជំនួយសុខភាព EEw9 បាន ដើម្បីជំនួយដល់សុខភាព​ពុកម៉ែបងប្អូន​ដែលមាន​អាការៈខាងលើនេះ នឹងជំនួយដល់សុខភាពជំងឺរាប់សិបមុខទៀត។ លើសពីនេះ ទោះអ្នកមិនទាន់មាន​ជំងឺក៏អាច​ពិសារបាន ដើម្បីជំនួយសុខភាព ថែមទាំងបានឆ្ងាញ់ជំនួស​ឱ្យការញ៉ាំ​ភេសជ្ជះកំប៉ុង​ដែលនាំឱ្យប៉ះពាល់​ដល់​សុខភាព​ផង​ដែរ៕​