សម្រេចជ្រើសតាំងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា


សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាវិមាន៧មករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គសន្និបាតគណៈកម្មាធិការកណ្តាល នៅថ្ងៃទី១០ ខែធ្នូនេះ មានឥស្សរជនចំនួន ២៣រូប ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល បោះឆ្នោតសម្រេចជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្នុងនោះអង្គសន្និបាត បានសម្រេចជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលថ្មីចំនួន៧រូប ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន, លោស្រី ជា សិរី, លោក គុណ ញឹម, លោក គង់ វិបុល, ឧកញ៉ា សេង ញ៉ក់, លោក សៀង ទៀង និងលោក កើត ឆែ។

សូមជម្រាបថា អ្នកឧកញ៉ា លី យ៉ុងផាត់ មានតួនាទីជាប្រធានក្រុមហ៊ុន L.Y.P Group ជាសមាជិកព្រឹទ្ធសភា និងប្រធានសមាគមឧកញ៉ាកម្ពុជា, លោកស្រី ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា, លោក គុណញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃនាយកដ្ឋានពន្ធដារ, ឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន L.Y.P Group និងជាអគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ួហ្គើ ឧកញ៉ា សេង ញ៉ក់ កូនប្រសារអ្នកឧកញ៉ា លី យ៉ុងផាត់ និងជាសមាជិករដ្ឋសភា, លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក កើត ឆែ ជាអភិបាលរងរាជធានីភ្នំពេញ៕