ឧកញ៉ា តែ តាំងប៉ ព្រមទាំងថ្នាក់ដឹកនាំនៃសមាគមមូលនិធិសម្តេចតេជោ SME ផ្ញើសារលិខិតអបអរសាទរជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមមូលនីធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចេញលិខិតអបអរសាទរ និងប្រកាសគាំទ្រជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល
នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតគាំទ្រជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕